QT Books
ចាប់ពីអ័ដាមរហូតដល់អ័ប្រាហាំ ១របាក្សត្រ 1:1-33 10 June 2026

| ១ អ័ដាម សេត អេណុស ២ កៃណាន ម៉ាលេលាល យ៉ារេឌ ៣ ហេណុក មធូសាឡា ឡាមក៤ណូអេ សិម ហាំ និងយ៉ាផែត។៥កូនរបស់យ៉ាផែត គឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ានទូបាល មែសេក និងទីរ៉ាស ៦ កូនរបស់កូមើរ គឺអាសក្នាស រីផាត និងតូកាម៉ា ៧ កូនរបស់យ៉ាវ៉ាន គឺអេលីសា តើស៊ីស គីទីម និងដូដានីម។៨ កូនរបស់ហាំ គឺគូស មីសរ៉ែម ពូត និងកាណាន ៩ កូនរបស់គូស គឺសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាប់តិកា កូនរបស់រ៉ាម៉ា គឺសេបា និងដេដាន់ ១០ ឯគូស ក៏បង្កើតនីមរ៉ូឌ នេះជាអ្នកដែលចាប់តាំងមានអំណាចនៅផែនដី ១១ មីសរ៉ែមបង្កើតពួកលូឌីម ពួកអ័ណាមីម ពួកលេហាប៊ីម ពួកណាបធូហ៊ីម ១២ពួកប៉ាទ្រូស៊ីម និងពួកកាសលូហ៊ីម(សាសន៍នោះបង្កើតពួកភីលីស្ទីន)ហើយនឹងពួកកាប់ថោរីម១៣កាណានបង្កើតស៊ីដូន ជាកូនច្បង និងហេត ១៤ ហើយទាំងពួកយេប៊ូស ពួកអាម៉ូរី ពួកគើកាស៊ី ១៥ ពួកហេវី ពួកអើគី ពួកស៊ីនីត ១៦ ពួកអើវ៉ាឌីត ពួកសេម៉ារីត និងពួកហាម៉ាធីត។១៧ កូនរបស់សិម គឺអេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ អើរ៉ាម អ៊ូស ហ៊ុល កេធើរ និងមែសេក ១៨ អើប៉ាក់សាឌបង្កើតសេឡាៗបង្កើតហេប៊ើរ ១៩ ឯហេប៊ើរ គាត់បង្កើតបានកូនប្រុស២ មួយឈ្មោះផាលេកពីព្រោះនៅជំនាន់អ្នកនោះ ផែនដីបានបែកពីគ្នា ហើយប្អូនគាត់ឈ្មោះយ៉ុកថាន ២០ យ៉ុកថានបង្កើតអាល់ម៉ូដាឌ សេលែប ហាសាម៉ាវែត យេរ៉ា២១ ហាដូរ៉ាម អ៊ូសាល ឌីកឡា ២២ អេបាល អ័ប៊ីម៉ែល សេបា ២៣ អូភារ ហាវីឡា និងយ៉ូបាប់ អ្នកទាំងនោះសុទ្ធតែជាកូនយ៉ុកថាន។២៤ សិម អើប៉ាក់សាឌ សេឡា ២៥ ហេប៊ើរ ផាលេក រេហ៊ូវ ២៦សេរូក ណាឃរ ថេរ៉ា ២៧ និងអាប់រ៉ាម គឺជាអ័ប្រាហាំ។២៨ឯកូនអ័ប្រាហាំ គឺអ៊ីសាក និងអ៊ីសម៉ាអែល២៩នេះជាកូនចៅគេតរៀងទៅ គឺនេបាយ៉ូត ជាកូនច្បងរបស់អ៊ីសម៉ាអែល រួចកេដារ អ័ឌប្អែល មីបសាម ៣០មីសម៉ា ឌូម៉ា ម៉ាសា ហាដាឌ់ ថេម៉ា៣១យេធើរ ណាភីស និងកេតម៉ា នោះសុទ្ធតែជាកូនចៅរបស់អ៊ីសម៉ាអែល។៣២ ឯកូនរបស់កិទូរ៉ា ជាប្រពន្ធចុងរបស់អ័ប្រាហាំនាងបង្កើតបានស៊ីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា ឯកូនរបស់យ៉ុកសាន គឺសេបា និងដេដាន់ ៣៣ ឯកូនរបស់ម៉ាឌាន គឺអេផា អេភើរ ហេណុក អ័ប៊ីដា និងអែលដ្អា នោះសុទ្ធតែជាកូនចៅរបស់កិទូរ៉ា។ ការយល់ដឹងពីអត្ថបទ ពួកយើងប្រហែលមិនសូវចាប់អារម្មណ៍ទៅនឹងបញ្ជីឈ្មោះដ៏វែងអន្លាយជាលក្ខណៈនៃកណ្ឌរបាក្សត្រនោះទេ ប៉ុន្ដែវាមានសារៈសំខាន់ណាស់ចំពោះអ្នកអាននៅសម័យនោះ។ទី១.ពង្សាវលី(បញ្ជីរាយនាម)នេះបានបញ្ជាក់ប្រាប់អ្នកដែលត្រឡប់មករស់នៅស្រុកកំណើតវិញថា ពួកគេគឺជាអ្នកដែលបន្ដពូជពង្សមកពីអាណាចក្រចាស់ពិតប្រាកដ ទី២. វាកំណត់ថាតើនរណាខ្លះនៅក្នុងចំណោមពួកគេនោះត្រូវទទួលខុសត្រូវក្នុងការរៀបចំពិធីខាងសាសនា ហើយនរណាខ្លះជាអ្នកជាប់សែលោហិតនឹងរាជវង្សស្ដេចដាវីឌ បញ្ជីនេះបានកត់ត្រាទុកពីដើមកំណើត និងការអភិវឌ្ឍរបស់កុលសម្ព័ន្ធនីមួយៗដោយពន្យល់យ៉ាងលម្អិតដើម្បីអោយពួកគេដឹងថា ពួកគេមកពីកុលសម្ព័ន្ធណា។គ្រប់កុលសម្ព័ន្ធទាំងអស់កើតមកពីបុព្វបុរសតែមួយគឺលោកយ៉ាកុប ដែលតាមរយៈគាត់ពួកគេគឺជាកូនចៅជំនាន់ក្រោយរបស់លោកអ័ប្រាហាំ។ ហើយលោកអ័ប្រាហាំគឺជាបុព្វបុរសពិតនៃប្រជាជាតិទាំងអស់ និងជាមនុស្សសំខាន់ក្នុងការបង្កើតជំនាន់មនុស្ស តាមព្រះហឫទ័យនៃព្រះជាម្ចាស់។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ............................................................................................................................................................................................................។ ១. ហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ ? ខ្ញុមនឹងទទួលតាមទ្រង់។ ............................................................................................................................................................................................................។ ២. ប្រសិនបើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ? ............................................................................................................................................................................................................។ សេចក្តីអធិស្ឋាន ............................................................................................................................................................................................................។ |
