QT Books
ព្រះយេស៊ូវមានបន្ទូលផ្តាំលោកពេត្រុស យ៉ូហាន 21:15-25 09 June 2026

| ១៥ កាលគេបានបរិភោគរួចហើយ នោះព្រះយេស៊ូវមានព្រះបន្ទូលនឹងស៊ីម៉ូន-ពេត្រុសថាស៊ីម៉ូនកូនយ៉ូណាសអើយ តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថាទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានព្រះបន្ទូលថា ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង ១៦ រួចទ្រង់មានព្រះបន្ទូលទៅគាត់ម្តងទៀតថាស៊ីម៉ូនកូនយ៉ូណាសអើយ តើស្រឡាញ់ខ្ញុំឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានព្រះបន្ទូលទៅគាត់ថា ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ ១៧ រួចទ្រង់មានព្រះបន្ទូលជាគំរប៣ដងថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើពេញចិត្តនឹងខ្ញុំមែនឬអី ពេត្រុសមានចិត្តព្រួយ ដោយទ្រង់មានព្រះបន្ទូលជាគំរប់៣ដងថា តើពេញចិត្តនឹងខ្ញុំឬអីដូច្នេះ បានជាគាត់ទូលឆ្លើយថា ព្រះអម្ចាស់អើយ ទ្រង់ជ្រាបគ្រប់ការទាំងអស់ គឺទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង ១៨ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅពីក្មេងនៅឡើយ នោះបានក្រវាត់ខ្លួនឯង ទាំងដើរទៅមកតាមតែចិត្ត តែកាលណាចាស់ហើយ នោះអ្នកនឹងសន្ធឹងដៃទៅ ហើយម្នាក់ទៀតនឹងក្រវាត់ឲ្យអ្នកវិញ ទាំងនាំអ្នកទៅឯកន្លែង ដែលអ្នកមិនចង់ទៅផង ១៩ ទ្រង់មានព្រះបន្ទូលដូច្នេះ ដើម្បីនឹងបង្ហាញពីបែបយ៉ាងណា ដែលគាត់ត្រូវស្លាប់ ប្រយោជន៍ដើម្បីនឹងលើកដំកើងព្រះ កាលទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏ប្រាប់គាត់ថា ចូរមកតាមខ្ញុំចុះ។២០ ប៉ុន្តែ ពេត្រុសបែរខ្លួនទៅឃើញសិស្ស១នោះ ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ កំពុងដើរមកតាមក្រោយ គឺជាអ្នកដែលផ្អែកលើព្រះឧរាទ្រង់ ក្នុងកាលដែលបរិភោគ នៅពេលយប់នោះ ហើយបានទូលសួរថា ព្រះអម្ចាស់អើយ តើអ្នកណានោះដែលបញ្ជូនទ្រង់ ២១ កាលពេត្រុសបានឃើញគាត់ នោះក៏ទូលសួរដល់ទ្រង់ថា ព្រះអម្ចាស់អើយ តើអ្នកនោះនឹងបានដូចម្តេចទៅ ២២ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ ២៣ ដូច្នេះ ពាក្យនោះក៏ឮខ្ចរខ្ចាយទួទៅ ក្នុងពួកបងប្អូនថា សិស្សនោះមិនត្រូវស្លាប់ទេ ប៉ុន្តែ ព្រះយេស៊ូវមិនបានមានព្រះបន្ទូលថា គាត់មិនស្លាប់នោះទេ គឺគ្រាន់តែថា បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នកវិញប៉ុណ្ណោះ។២៤ គឺសិស្សនោះឯង ដែលធ្វើបន្ទាល់ពីសេចក្តីទាំងនេះ ព្រមទាំងចែងរឿងទាំងនេះទុកផង យើងរាល់គ្នាដឹងថា សេចក្តីបន្ទាល់របស់គាត់ នោះពិតហើយ ២៥ មានការជាច្រើនទៀត ដែលព្រះយេស៊ូវបានធ្វើដែរ ខ្ញុំស្មានថា បើនឹងសរសេរទុក ដោយលំដាប់តមក នោះលោកីយ៍ទាំងមូលក៏មិនល្មមគ្រាន់ ដើម្បីនឹងដាក់អស់ទាំងសៀវភៅ ដែលត្រូវសរសេរនោះផង។ អាម៉ែន។ ការយល់ដឹងពីអត្ថបទ បើសិនជាលោកពេត្រុសសម្រេចចិត្ដដើរតាមព្រះយេស៊ូវ នោះគាត់ត្រូវលះបង់ជីវិតរស់នៅរបស់គាត់ ក្នុងនាមជាអ្នកនេសាទត្រី។ជីវិតរបស់គាត់នឹងជួបប្រទះនូវការលះបង់ជាច្រើន និងត្រូវធ្វើកិច្ចការយ៉ាងធ្ងន់ធ្ងរទៀតផង។នៅទីបញ្ចប់គាត់នឹងត្រូវគេចាប់ ហើយសម្លាប់ដោយសារតែគាត់បានរក្សាភក្ដីភាពរបស់គាត់ចំពោះព្រះយេស៊ូវ។ សម្រាប់លោកយ៉ូហានវិញ ព្រះយេស៊ូវមិនបានបញ្ចាក់ពីជោគវាសនានៃជីវិតរបស់គាត់ទេ។មានមនុស្សខ្លះបានបកស្រាយខុស ពីព្រោះពួកគេបានគិតថា លោកយ៉ូហាននឹងមិនស្លាប់ទេ។ហេតុនេះហើយបានជាលោកយ៉ូហានធ្វើការបញ្ចាក់នៅចុងសំបុត្ររបស់គាត់ដើម្បីកែតម្រូវការយល់ច្រឡំរបស់គេ។គាត់ក៍បានលើកឡើងថា គាត់មិនបានព្យាយាមបកស្រាយយ៉ាងលម្អិតពីដំណើរជីវិតរបស់ព្រះយេស៊ូវទេប៉ុន្ដែការនេះជាទីបន្ទាល់របស់សាក្សីដែលបានឃើញផ្ទាល់នឹងភ្នែកម្នាក់ ហើយអស់អ្នកណាដែលបានឮត្រូវតែទទួលជឿ។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ....................................................................................................................................................................................................។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ ? ខ្ញុំនឹងទទួលធ្វើតាមត្រង់។ ....................................................................................................................................................................................................។ ២. ប្រសិនបើកូនបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ? ....................................................................................................................................................................................................។ សេចក្តីអធិស្ឋាន ....................................................................................................................................................................................................។ |
