ពួកសិស្សបានឃើញព្រះយេស៊ូវ យ៉ូហាន 20:19-29 06 June 2026

១៩ នៅថ្ងៃដំបូងក្នុងអាទិត្យនោះឯង លុះព្រលប់ហើយ កាលទ្វារទាំងអស់ នៅកន្លែងដែលពួកសិស្សប្រជុំគ្នា បានបិទ ដោយព្រោះខ្លាចសាសន៍យូដា នោះព្រះយេស៊ូវទ្រង់យាងមកឈរនៅកណ្តាលពួកសិស្ស មានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះ ២០ កាលទ្រង់មានព្រះបន្ទូលដូច្នោះហើយ នោះក៏បង្ហាញព្រះហស្ត និងចំហៀងទ្រង់ឲ្យគេមើល ដូច្នេះ ពួកសិស្សមានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់ ២១ រួចព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយសេចក្តីសុខសាន្ត ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ ២២ ទ្រង់មានព្រះបន្ទូលដូច្នោះ រួចក៏ផ្លុំលើគេទាំងមានព្រះបន្ទូលថា ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ ២៣ បើអ្នករាល់គ្នានឹងអត់ទោសបាបដល់អ្នកណា នោះបាបគេនឹងបានអត់ទោសឲ្យ តែបើអ្នករាល់គ្នានឹងប្រកាន់ទោសបាបចំពោះអ្នកណា នោះបាបគេនឹងត្រូវប្រកាន់ជាប់វិញ។២៤ រីឯថូម៉ាស ជាម្នាក់ក្នុងពួក១២ ដែលគេហៅថា ឌីឌីម គាត់មិននៅជាមួយ ក្នុងកាលដែលព្រះយេស៊ូវយាងមកនោះទេ ២៥ ដូច្នេះ ពួកសិស្សឯទៀតប្រាប់គាត់ថា យើងបានឃើញព្រះអម្ចាស់ តែគាត់ឆ្លើយថា បើខ្ញុំមិនឃើញស្នាមដែកគោល នៅព្រះហស្តទ្រង់ ទាំងលូកម្រាមទៅក្នុងស្នាមដែកគោលនោះ ហើយលូកដៃខ្ញុំទៅក្នុងចំហៀងទ្រង់ នោះខ្ញុំមិនព្រមជឿទេ ២៦ ដល់៨ថ្ងៃក្រោយមក ពួកសិស្សទ្រង់នៅក្នុងផ្ទះម្តងទៀត ហើយថូម៉ាសក៏នៅជាមួយដែរ នោះព្រះយេស៊ូវទ្រង់យាងមក ឈរកណ្តាលពួកគេ ទាំងទ្វារនៅបិទ ហើយមានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត ២៧ រួចទ្រង់មានព្រះបន្ទូលទៅថូម៉ាសថា ចូរលូកម្រាមដៃអ្នកមក ស្ទាបមើលដៃខ្ញុំឯណេះ ហើយលូកដៃមកក្នុងចំហៀងខ្ញុំផង កុំឲ្យមានចិត្តមិនជឿឡើយ ត្រូវឲ្យជឿចុះ ២៨ នោះថូម៉ាសទូលឆ្លើយថា ឱព្រះអម្ចាស់ទូលបង្គំ ឱព្រះនៃទូលបង្គំអើយ ២៩ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ។ ការយល់ដឹងពីអត្ថបទ ខណៈពេលពួកសិស្សពិភាក្សាគ្នា ពីការបង្ហាញព្រះកាយដ៏អស្ចារ្យរបស់ព្រះយេស៊ូវ ស្រាប់តែទ្រង់បង្ហាញអង្គទ្រង់នៅកណ្ដាលចំណោមពួកគេ ទោះបីជាទ្វារ និងបង្អួចទាំងអស់បានបិទរួចរាល់ហើយក៍ដោយ។រឿងនេះមុនដំបូងបានធ្វើអោយពួកគេគិតថា ក្នុងបន្ទប់មានខ្មោច ប៉ុន្ដែព្រះយេស៊ូវបានបន្ថយភាពភ័យខ្លាចរបស់ពួកគេដោយបង្ហាញព្រះកាយរបស់ទ្រង់អោយពួកគេបានឃើញច្បាស់ក្នុងសភាពមានសាច់ឈាមព្រមទាំងស្នាមរបួសនៅលើព្រះហស្ថ និងព្រះបាទទ្រង់ផង។ពួកសិស្សរបស់ព្រះយេស៊ូវនឹងក្លាយជាសាក្សី ទីបន្ទាល់អំពីបេសកកម្ម ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។ពួកគេនឹងចេញទៅធ្វើកិច្ចការផ្សព្វផ្សាយក្នុងនាមជាអ្នកតំណាងរបស់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយផង។ នៅពេលព្រះបានបង្ហាញអោយពួកសិស្សឃើញនៅក្នុងបន្ទប់ មានសិស្សម្នាក់ដែលសង្ស័យចំពោះវត្ដមានរបស់ព្រះយេស៊ូវនាពេលនោះ អ្នកនោះគឺលោកថូម៉ាស តែការសង្ស័យនេះត្រូវរលាយទៅវិញនៅពេលព្រះយេស៊ូវអោយគាត់ពាល់ប៉ះព្រះហស្ដទ្រង់ផ្ទាល់។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ...................................................................................................................................................................................................................។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងធ្វើតាមទ្រង់។ ...................................................................................................................................................................................................................។ ២. ប្រសិនបើខ្ញុំធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ? ...................................................................................................................................................................................................................។ សេចក្តីអធិស្ឋាន ...................................................................................................................................................................................................................។
