QT Books
ព្រះយេស៊ូវជាប់ឆ្កាង យ៉ូហាន 19:17-27 03 June 2026

| ១៧ ព្រះយេស៊ូវ ទ្រង់យាងចេញទៅ ទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថា ភ្នំលលាដ៏ក្បាល ដែលភាសាហេព្រើរហៅថា គាល់កូថា ១៨ គេក៏ឆ្កាងទ្រង់នៅទីនោះ ព្រមទាំង២នាក់ទៀតជាមួយ និងទ្រង់ដែរ ម្នាក់ម្ខាងៗ ហើយព្រះយេស៊ូវនៅជាកណ្តាល ១៩ លោកពីឡាត់ធ្វើប្រកាស១បិទនៅលើឈើឆ្កាង មានសេចក្តីថា «នេះឈ្មោះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ស្តេចនៃសាសន៍យូដា» ២០មានសាសន៍យូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុង ហើយប្រកាសនោះ គេបានសរសេរជាភាសាហេព្រើរ ក្រេក និងឡាតាំង២១ដូច្នេះ ពួកសង្គ្រាជរបស់សាសន៍យូដា គេជំរាបលោកពីឡាត់ថា សូមលោកកុំសរសេរថា នេះជាស្តេចនៃសាសន៍យូដាឡើយ សូមសរសេរតាមវានិយាយវិញថា ខ្ញុំជាស្តេចនៃសាសន៍យូដា ២២ លោកពីឡាត់ឆ្លើយថា ឯសេចក្តីដែលខ្ញុំសរសេរ នោះបានសរសេរស្រេចទៅហើយ ២៣ ឯពួកទាហាន កាលបានឆ្កាងព្រះយេស៊ូវរួចហើយ នោះគេយកព្រះពស្ត្រទ្រង់ចែកជា៤ចំណែក ឲ្យម្នាក់ៗបាន១ចំណែក ក៏យកអាវវែងទ្រង់ដែរ តែអាវនោះបានត្បាញពីលើជាសំពត់តែ១ គ្មានថ្នេរសោះ២៤ ដូច្នេះ គេនិយាយគ្នាថា កុំហែកអាវនេះឡើយ ចូរយើងចាប់ឆ្នោតវិញ ឲ្យបានដឹងជាអាវនេះនឹងទៅជារបស់អ្នកណា នោះដើម្បីឲ្យបានសំរេចបទគម្ពីរដែលថា«គេបានយកសំលៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេយកដោយចាប់ជាឆ្នោត» ពួកទាហានក៏ធ្វើដូច្នោះ។២៥ ឯមាតាព្រះយេស៊ូវ ប្អូនស្រីមាតាទ្រង់ ម៉ារា ជាប្រពន្ធក្លូប៉ាស និងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា គេឈរនៅជិតឈើឆ្កាងទ្រង់ ២៦ ព្រះយេស៊ូវក៏ឃើញមាតាទ្រង់ និងសិស្សម្នាក់ដែលទ្រង់ស្រឡាញ់ កំពុងឈរនៅទីនោះ រួចទ្រង់មានព្រះបន្ទូលទៅមាតាថា មាតាអើយ នុ៎ះន៏ កូនរបស់មាតា ២៧ រួចទ្រង់មានព្រះបន្ទូលទៅសិស្សនោះថា នុ៎ះន៏ ម្តាយអ្នក តាំងពីនោះមក សិស្សនោះក៏នាំយកគាត់ទៅនៅផ្ទះខ្លួន។ ការយល់ដឹងពីអត្ថបទ នាពេលនោះមានពួកទាហាន៤នាក់ជាអ្នកទទួលខុសត្រូវឆ្កាងព្រះយេស៊ូវបាននាំគ្នាចាប់ឆ្នោត ដើម្បីបែងចែកអ្វីៗដែលជាប់នៅលើព្រះកាយទ្រង់។នៅពេលលើព្រះសិរទ្រង់ពួកគេបានចងផ្លាកមួយដែលប្រកាសពីការថ្កោលទោសទ្រង់ ដើម្បីអោយអ្នកធ្វើដំណើរកាត់ទីនោះអាចអានផង។ពេលគេចងទ្រង់នៅទីនោះមានមនុស្សជាច្រើនបានជេរប្រមាថចោលដំថ្មលើទ្រង់គឺជាពួកមនុស្សសាមញ្ញ ពួកក្រុមប្រឹក្សាសានហេឌ្រិន និងចោរពីរនាក់ដែលត្រូវជាប់ឆ្កាងជាមួយនឹងទ្រង់ដែរ។ពួកគេទាំងអស់គ្នាចំអកអោយទ្រង់ដោយប្រើពាក្យសំដីតែមួយថា បើទ្រង់អះអាងថា អាចសង្គ្រោះអ្នកដទៃ ហេតុអ្វីទ្រង់មិនព្រមសង្គ្រោះខ្លួនឯង ។ នេះជាការពិត ប៉ុន្ដែវាមិនមានន័យដូចជាពួកអ្នកសើចចំអកអោយទ្រង់គិតនោះទេ ព្រោះដោយសារតែការសម្រេចព្រះទ័យលះបង់ខ្លួនឯងដោយស្ម័គ្រចិត្ដ ទើបទ្រង់អាចសង្គ្រោះមនុស្សមានបាបបាន។មានអ្នកទោសម្នាក់មួយនោះបានដឹងពីរឿងនេះគាត់ក៍ប្រែចិត្ដ ហើយបានទទួលអំណាចសង្គ្រោះរបស់ព្រះយេស៊ូវ នៅក្នុងថ្ងៃនោះតែម្ដង។ ព្រះបន្ទូលដែលព្រះបានប្រទានមកខ្ញុំនៅថ្ងៃនេះ ..................................................................................................................................................................................................................។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលតាមទ្រង់។ ..................................................................................................................................................................................................................។ ២. ប្រសិនបើកូនធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ? ..................................................................................................................................................................................................................។ សេចក្តីអធិស្ឋាន ..................................................................................................................................................................................................................។ |
