QT Books
លោកពីឡាត់សម្រេចកាត់ទោសព្រះយេស៊ូវ យ៉ូហាន 19:1-16 02 June 2026

| ១ ខណៈនោះ លោកពីឡាត់នាំយកព្រះយេស៊ូវទៅវាយនឹងរំពាត់ ២ ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរ ហើយយកអាវពណ៌ស្វាយមកបំពាក់ទ្រង់ ៣ ទាំងទូលថា សូមថ្វាយបង្គំស្តេចសាសន៍យូដា រួចគេទះទ្រង់ ៤ លោកពីឡាត់ក៏ចេញទៅ មានប្រសាសន៍នឹងគេម្តងទៀតថា មើល ខ្ញុំនាំអ្នកនេះចេញមកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញជាគាត់មានទោសយ៉ាងណាសោះ ៥ ដូច្នេះ ព្រះយេស៊ូវក៏យាងចេញទៅក្រៅ ទាំងពាក់ភួងបន្លា និងអាវពណ៌ស្វាយនោះ រួចលោកពីឡាត់មានប្រសាសន៍ទៅគេថា មើលចុះ មនុស្សនេះហើយ ៦ កាលពួកសង្គ្រាជ និងពួកអាជ្ញាបានឃើញទ្រង់ នោះក៏ស្រែកឡើងថា ឆ្កាងវា ឆ្កាងវាទៅលោកពីឡាត់មានប្រសាសន៍ទៅគេថា ត្រូវឲ្យអ្នករាល់គ្នាយកគាត់ទៅឆ្កាងវិញ ដ្បិតខ្ញុំមិនឃើញជាមានទោសអ្វីទេ ៧ ពួកសាសន៍យូដាឆ្លើយថា យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ វាត្រូវស្លាប់ ពីព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រានៃព្រះ។ ៨ កាលលោកពីឡាត់បានឮពាក្យនោះ ក៏ភ័យរឹតតែខ្លាំងឡើង ៩ លោកត្រឡប់ទៅក្នុងសាលាជំនុំ ទូលសួរព្រះយេស៊ូវថា តើអ្នកមកពីណា តែព្រះយេស៊ូវទ្រង់មិនឆ្លើយសោះ ១០ ដូច្នេះ លោកពីឡាត់សួរទ្រង់ថា តើអ្នកមិនឆ្លើយទេឬអី អ្នកមិនដឹងទេឬអីថា ខ្ញុំមានអំណាចនឹងឆ្កាងអ្នក ឬលែងអ្នកក៏បាន ១១ ព្រះយេស៊ូវមានព្រះបន្ទូលថា បើមិនបានប្រទានមកពីស្ថានលើ នោះលោកឥតមានអំណាចលើខ្ញុំសោះ ហេតុនោះបានជាអ្នកដែលបញ្ជូនខ្ញុំមកលោក អ្នកនោះមានបាបធ្ងន់ជាង ១២ តាំងពីនោះមកលោកពីឡាត់រកទំនងនឹងលែងទ្រង់ដែរ តែពួកសាសន៍យូដាស្រែកកងឡើងថា បើលោកលែងអ្នកនេះទៅ នោះលោកមិនមែនជាទីស្រឡាញ់នឹងសេសារទេ ព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្តេច នោះក្បត់នឹងសេសារហើយ ១៣ កាលលោកពីឡាត់បានឮពាក្យនោះ ក៏នាំព្រះយេស៊ូវចេញទៅឯកន្លែងហៅថា ទីក្រាលថ្ម ដែលភាសាហេព្រើរហៅថា កាបាថា រួចលោកអង្គុយនៅទីជំនុំជំរះ ១៤ (រីឯថ្ងៃនោះ ជាថ្ងៃរៀបចំបុណ្យរំលង ប្រហែលជាថ្ងៃត្រង់ហើយ) លោកក៏មានប្រសាសន៍ទៅពួកសាសន៍យូដាថា មើល នេះស្តេចនៃអ្នករាល់គ្នា ១៥ តែគេស្រែកឡើងថា យកវាចេញ យកវាចេញ ឲ្យឆ្កាងវាទៅ លោកពីឡាត់សួរគេថា តើឲ្យខ្ញុំឆ្កាងស្តេចនៃអ្នករាល់គ្នាឬអី ពួកសង្គ្រាជឆ្លើយថា យើងខ្ញុំមានស្តេចតែសេសារទេ ១៦ ដូច្នេះ លោកក៏បញ្ជូនទ្រង់ទៅឲ្យគេឆ្កាង ហើយគេនាំទ្រង់យកទៅ។ ការយល់ដឹងពីអត្ថបទ ក្នុងពេលទាហានមួយក្រុមកំពុងរៀបចំប្រហារជីវិតមនុស្ស នៅក្នុងបន្ទាយរបស់លោកពីឡាត់មានការត្មះតិះដៀល និងធ្វើបាបព្រះយេស៊ូវយ៉ាងសាហាវ។គេចំអកអោយទ្រង់ថាជាស្ដេច ដោយយកសម្លៀកបំពាក់ចាស់របស់ពួកទាហានមកបំពាក់លើទ្រង់ជំនួសសម្លៀកបំពាក់ស្ដេច និងយកបន្លាមកពាក់លើព្រះសិរទុកដូចជាម្កុដ។លោកពីឡាត់បានបង្ហាញរូបរាងដ៏គួរអោយអាណិតរបស់ព្រះយេស៊ូវដល់ហ្វូងមនុស្សដោយសង្ឃឹមថា ពួកគេនឹងមានចិត្ដអាណិតព្រះអង្គ ហើយប្ដូរចិត្ដឈប់ចង់សម្លាប់ព្រះអង្គ ប៉ុន្ដែវាកាន់តែធ្វើអោយពួកគេមានកំហឹងខ្លាំងឡើងវិញ។ពេលនោះលោកពីឡាត់គាត់មិនសប្បាយចិត្ដឡើយពីព្រោះទង្វើរបស់ហ្វូងមនុស្សទាំងអស់ជាទង្វើអមនុស្សធម៌។ លោកពីឡាត់បានព្យាយាមម្ដងហើយម្ដងទៀតក្នុងគោលបំណងចង់ដោះលែងព្រះយេស៊ូវ ប៉ុន្ដែលោកបែជាត្រូវពួកយូដាគំរាមថា ប្រយ័ត្នលោកត្រូវជួបគ្រោះថ្នាក់បើចង់ដោះលែងព្រះយេស៊ូវទៅវិញ ។ រឿងនេះកាន់តែធ្វើអោយលោកពីឡាត់កើតទុក្ខបន្ថែមទៀត ហើយក្រោយដែលពួកយូដាបដិសេធនឹងសំណើរចុងក្រោយរបស់លោក នោះលោកបានសុខចិត្ដប្រគល់ព្រះយេស៊ូវទៅអោយគេឆ្កាង។ការបង្ហាញពីភាពស្មោះត្រង់របស់ពួកយូដាចំពោះស្ដេចសេសារ គឺជាការបង្ហាញអោយឃើញពុតត្បុតរបស់ពួកគេ និងការបដិសេធរបស់ពួកគេចំពោះព្រះជាម្ចាស់។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ........................................................................................................................................................................................................។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងធ្វើតាមទ្រង់។ ........................................................................................................................................................................................................។ ២. ប្រសិនបើខ្ញុំធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ? .......................................................................................................................................................................................................។ សេចក្តីអធិស្ឋាន .......................................................................................................................................................................................................។ |
