QT Books
ព្រះយេស៊ូមានជ័យជំនះ យ៉ូហាន 16:25-33 25 May 2026

| ២៥ ខ្ញុំនិយាយសេចក្តីទាំងនេះដល់អ្នករាល់គ្នា ដោយពាក្យប្រៀបធៀប តែនឹងមានពេលវេលាមក ដែលខ្ញុំនឹងមិននិយាយនឹងអ្នករាល់គ្នា ដោយពាក្យប្រៀបធៀបទៀតទេ គឺនឹងនិយាយនឹងអ្នករាល់គ្នាពីព្រះវរបិតាយ៉ាងច្បាស់លាស់វិញ ២៦ នៅថ្ងៃនោះ អ្នករាល់គ្នានឹងសូមដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ ២៧ ដ្បិតព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយក៏ជឿថា ខ្ញុំបានចេញពីព្រះមក២៨ ខ្ញុំបានចេញពីព្រះវរបិតាមកមែន ហើយបានមកក្នុងលោកីយ៍ ក៏នឹងចេញពីលោកីយ៍ ទៅឯព្រះវរបិតាវិញទៀត។២៩ ពួកសិស្សទូលទ្រង់ថា ហ្ន៎ ម្តងណេះទ្រង់មានព្រះបន្ទូលច្បាស់ហើយ មិនមែនដោយពាក្យប្រៀបធៀបទៀតទេ ៣០ ឥឡូវនេះ យើងខ្ញុំដឹងថា ទ្រង់ជ្រាបគ្រប់ទាំងអស់ ហើយមិនត្រូវការឲ្យអ្នកណាសួរទ្រង់ទេ ដោយហេតុនេះយើងខ្ញុំជឿថា ទ្រង់បានចេញពីព្រះមកមែន ៣១ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលឆ្លើយថា ឥឡូវនេះ អ្នករាល់គ្នាជឿហើយឬ ៣២ មើល នឹងមានពេលវេលាមក ក៏មកដល់ហើយ នោះអ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅ ដោយខ្លួនៗ ទាំងទុកខ្ញុំចោលឲ្យនៅតែឯកឯង តែខ្ញុំមិននៅតែឯកឯងទេ គឺមានព្រះវរបិតាគង់ជាមួយនឹងខ្ញុំដែរ ៣៣ ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត ដោយសារខ្ញុំ នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ។ ការយល់ដឹងពីអត្ថបទ ក្រោយពេលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ទ្រង់មិនចាំបាច់មានព្រះបន្ទូលជាមួយពួកសិស្សជាពាក្យប្រៀបធៀបទៀតទេ ព្រោះការមានព្រះជន្មរបស់ព្រះអង្គ និងធ្វើអោយពួកគេមានទស្សនៈច្បាស់លាស់អំពីគោលបំណងនៃបេសកកម្មរបស់ព្រះអង្គ។ម្យ៉ាងទៀតពួកគេនឹងមិនពឹងលើព្រះយេស៊ូវអធិស្ឋានសម្រាប់ពួកគេទៀតទេ។ពួកគេនឹងរៀនទាក់ទង់ជាមួយនឹងព្រះវរបិតាដោយផ្ទាល់។ប៉ុន្ដែរឿងនេះអាចកើតឡើងបានដោយសារតែព្រះយេស៊ូវនិងអ្វីដែលព្រះអង្គបានធ្វើសម្រាប់ពួកគេ។ ជំនឿរបស់ពួកសិស្សទ្រង់ ត្រូវបានពង្រឹងតាមរយៈព្រះបន្ទូលរបស់ព្រះយេស៊ូវ ប៉ុន្ដែគេមិនដឹងទេថា នៅប៉ុន្មានម៉ោងក្រោយនេះ នឹងមានការសាកល្បងជំនឿរបស់គេ។ដោយភ័យខ្លាចនិងច្រួលច្របល់ ពួកគេនឹងបោះបង់ព្រះអម្ចាស់របស់ខ្លួន នៅនាទីចុងក្រោយរបស់ទ្រង់។ប៉ុន្ដែការបរាជ័យនេះកើតឡើងតែមួយរយៈពេលប៉ុណ្ណោះ ហើយតាមរយៈជោគជ័យរបស់ព្រះអង្គ ពួកគេនឹងបានទទួលជ័យជម្នះដែរ។ ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ ....................................................................................................................................................................................................................។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ ? ខ្ញុំនឹងធ្វើតាមទ្រង់។ ....................................................................................................................................................................................................................។ ២. ប្រសិនបើកូនធ្វើតាមព្រះបន្តូលទ្រង់ហើយតើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ? ....................................................................................................................................................................................................................។ សេចក្តីអធិស្ឋាន ....................................................................................................................................................................................................................។ |
