QT Books
ចូរឲ្យស្រលាញ់គ្នាទោវិញទៅមក យ៉ូហាន 15:17-27 21 May 2026

| ១៧ ខ្ញុំបង្គាប់សេចក្តីនេះដល់អ្នករាល់គ្នា គឺឲ្យស្រឡាញ់គ្នាទៅវិញទៅមកចុះ។១៨ បើសិនជាលោកីយ៍ស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងហើយ ថាគេបានស្អប់ខ្ញុំជាមុន ១៩ បើអ្នករាល់គ្នាជារបស់ផងលោកីយ៍ នោះលោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា តែដោយព្រោះខ្ញុំបានរើសចេញពីលោកីយ៍មក ហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីយ៍ទៀត នោះបានជាលោកីយ៍ស្អប់អ្នករាល់គ្នាវិញ ២០ ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា បាវមិនមែនធំជាងចៅហ្វាយទេ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ នោះគេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ ២១ គេនឹងប្រព្រឹត្តការទាំងនោះដល់អ្នករាល់គ្នា ដោយយល់ដល់ឈ្មោះខ្ញុំ ពីព្រោះគេមិនស្គាល់ព្រះដែលចាត់ឲ្យខ្ញុំមកទេ ២២ បើសិនជាខ្ញុំមិនបានមកនិយាយនឹងគេ នោះគេឥតមានបាបទេ តែឥឡូវនេះគេគ្មានសេចក្តីដោះសាចំពោះបាបរបស់ខ្លួនសោះ ២៣ អ្នកណាដែលស្អប់ខ្ញុំ នោះក៏ស្អប់ដល់ព្រះវរបិតាខ្ញុំដែរ ២៤ បើខ្ញុំមិនបានធ្វើការនៅក្នុងពួកគេ ដែលគ្មានអ្នកណាទៀតបានធ្វើឡើយ នោះគេឥតមានបាបទេ តែឥឡូវនេះ គេបានទាំងឃើញ ហើយទាំងស្អប់ខ្ញុំ នឹងព្រះវរបិតារបស់ខ្ញុំដែរ ២៥ នោះដើម្បីឲ្យសេចក្តី ដែលចែងទុកមក ក្នុងក្រឹត្យវិន័យរបស់គេបានសំរេច ដែលថា «គេបានស្អប់ខ្ញុំដោយឥតហេតុ» ២៦ ប៉ុន្តែកាលណាព្រះដ៏ជាជំនួយទ្រង់យាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលចេញពីព្រះវរបិតាមក ព្រះអង្គនោះ ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ ២៧ ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នាបាននៅជាមួយនឹងខ្ញុំ តាំងតែពីដើមមក ការយល់ដឹងពីអត្ថបទ ទោះជាយ៉ាងណាការរួមសម្ពន្ធភាពជាមួយព្រះយេស៊ូវនឹងធ្វើអោយសិស្សព្រះអង្គទទួលរងទុក្ខខ្លះៗ ពីព្រោះមនុស្សនឹងស្អប់ពួកគេ ដូចជាស្អប់ព្រះយេស៊ូវដែរ។ការស្មោះត្រង់របស់ពួកគេចំពោះព្រះអង្គ នឹងធ្វើអោយគេទទួលការបៀតបៀន។ ការបង្រៀន និងកិច្ចការដែលព្រះយេស៊ូវធ្វើ បានបង្ហាញយ៉ាងច្បាស់ថា ព្រះអង្គមកពីព្រះជាម្ចាស់។ អ្នកដែលស្ដាប់ និងឃើញទ្រង់គេគ្មានការដោះសារឡើយ។ជាការពិតពេលដែលគេបានស្គាល់ព្រះយេស៊ូវច្បាស់ គេនឹងមានការខ្មាសអៀននឹងកំហុសរបស់ខ្លួន។ពួកគេអាចនឹងអះអាងថា ពួកគេជាអ្នកថ្វាយបង្គំព្រះជាម្ចាស់ប៉ុន្ដែប្រសិនបើពួកគេស្អប់ព្រះយេស៊ូវ នោះមានន័យថាពួកគេបានស្អប់ព្រះយេស៊ូវដែរ។ពួកសិស្សរបស់ព្រះយេស៊ូវក៍បានឮព្រះបន្ទូលនិងបានឃើញកិច្ចការរបស់ព្រះអង្គធ្វើដែរ ហើយគេក៍បានជឿទ្រង់ដែរ។ហេតុនេះហើយពួកគេប្រាកដបានទទួលជំនួយពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេធ្វើបន្ទាល់ពីព្រះយេស៊ូវក្នុងគ្រាលំបាកដែលកំពុងរងចាំ នាពេលអនាគត។ ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ ..................................................................................................................................................................................។ ១. ហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាមទ្រង់។ ..................................................................................................................................................................................។ ២. ប្រសិនកូនបានធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ? ..................................................................................................................................................................................។ សេចក្តីអធិស្ឋាន ..................................................................................................................................................................................។ |
