QT Books
ទ្រង់ជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត យ៉ូហាន 14:1-12 15 May 2026

| ១ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ ២ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា ៣ បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ ៤ ឯកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាក៏ដឹង ហើយក៏ស្គាល់ផ្លូវទៅដែរ ៥ ថូម៉ាសទូលទ្រង់ថា ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងជាទ្រង់យាងទៅឯណាទេ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន ៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ ៧ បើអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះបានស្គាល់ព្រះវរបិតាដែរ អំពីនេះទៅមុខ អ្នករាល់គ្នាក៏ស្គាល់ ហើយបានឃើញទ្រង់ផង ៨ ភីលីពទូលទ្រង់ថា ព្រះអម្ចាស់អើយ សូមបង្ហាញព្រះវរបិតាឲ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំពេញចិត្តហើយ ៩ ព្រះយេស៊ូវមានព្រះបន្ទូលទៅថា ភីលីពអើយ ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាជាយូរដល់ម៉្លេះ ហើយអ្នកមិនទាន់ស្គាល់ខ្ញុំឬ អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ ចុះធ្វើដូចម្តេចបានជាអ្នកថា សូមបង្ហាញឲ្យឃើញព្រះវរបិតាផងដូច្នេះ ១០ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬអី អស់ទាំងពាក្យដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នា នោះខ្ញុំមិនមែនប្រាប់ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតាដែលគង់ក្នុងខ្ញុំ ទ្រង់ធ្វើការទាំងនោះវិញ ១១ ចូរជឿខ្ញុំថា ខ្ញុំនៅក្នុងព្រះវរបិតាហើយព្រះវរបិតាក៏គង់ក្នុងខ្ញុំ ពុំនោះសោត ឲ្យជឿខ្ញុំដោយព្រោះការទាំងនោះឯងចុះ ១២ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា ការយល់ដឹងពីអត្ថបទ ពេលនេះពួកសិស្សបានដឹងច្បាស់ព្រះយេស៊ូវនឹងត្រូវសុគត ហេតុនេះហើយទើបព្រះយេស៊ូវបានលួងលោមពួកគេដោយព្រះបន្ទូលថា ព្រះអង្គយាងទៅឯព្រះវរបិតា ដើម្បីរៀបចំកន្លែងសម្រាប់ពួកគេរស់នៅអស់កល្បជានិច្ច ហើយថ្ងៃមួយ ព្រះនឹងយាងមកទទួលពួកគេទៅនៅជាមួយជានិរន្ដរ៍។ព្រះតែងប្រាប់ពួកគេជាញឹកញាប់ថា បើពួកគេដើរតាមព្រះអង្គដោយស្មោះត្រង់ពួកគេនឹងទទួលបានជ័យជម្នះក្នុងថ្ងៃចុងក្រោយជាមិនខានឡើយ។ លោកថូម៉ាសយល់ច្រឡំក្នុងរឿងនេះ គាត់គិតថា ព្រះយេស៊ូវមានបន្ទូលអំពីទីកន្លែង និងការធ្វើដំណើរខាងផ្នែកសាច់ឈាម។គាត់ចង់អោយព្រះយេស៊ូវបង្ហាញផ្លូវគាត់ ដើម្បីកុំអោយពួកគេពិបាកដើររកព្រះអង្គ។ព្រះបានពន្យល់ថា ផ្លូវទៅឯព្រះវរបិតាគឺតាមរយៈព្រះរាជបុត្រា។ព្រះអង្គបាននាំមកនៅសេចក្ដីពិតពីព្រះជាម្ចាស់ និងជីវិតអស់កល្បជានិច្ចមកអោយមនុស្ស បើពួកគេស្គាល់ព្រះអង្គគឺមានន័យថាគេស្គាល់ព្រះវរបិតាដែរ។លោកភីលីពក៍យល់ច្រឡំដែរ គាត់ចង់បានការបើកសម្ដែងជាពិសេសគឺគាត់ចង់ឃើញព្រះវរបិតា ទោះបីជាគាត់គួរតែដឹងតាមរយៈការរស់នៅជាមួយនឹងព្រះយេស៊ូវអស់បីឆ្នាំនោះថា ព្រះយេស៊ូវនិងព្រះវរបិតាមានសម្ពន្ធភាពរួមដែលមិនអាចកាត់ផ្ដាច់បានក៍ដោយ។ព្រះបន្ទូលនិងសកម្មភាពរបស់ព្រះយេស៊ូវគឺជាព្រះបន្ទូលនិងសកម្មភាពរបស់ព្រះវរបិតាដែរ។ ព្រះបន្ទូលដែលព្រះប្រទានមកនៅថ្ងៃនេះ ..............................................................................................................................................................................................។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលតាម។ ..............................................................................................................................................................................................។ ២. ប្រសិនបើកូនបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ? ..............................................................................................................................................................................................។ សេចក្តីអធិស្ឋាន ..............................................................................................................................................................................................។ |
