ព្រះយេស៊ូ និងលោកអាប្រាហាំ យ៉ូហាន 8:31-42 09 April 2026

៣១ នោះព្រះយេស៊ូវមានព្រះបន្ទូល ទៅពួកសាសន៍យូដាដែលជឿដល់ទ្រង់ថា បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន ៣២ អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច ៣៣ គេទូលឆ្លើយថា យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ ក៏មិនដែលធ្វើជាបាវបំរើរបស់អ្នកណាឡើយ ម្តេចក៏អ្នកថា យើងនឹងបានរួចដូច្នេះ ៣៤ ព្រះយេស៊ូវមានព្រះបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប នោះជាបាវបំរើរបស់អំពើបាបនោះហើយ ៣៥ រីឯបាវបំរើ គេមិននៅជាប់ក្នុងផ្ទះជាដរាបទេ តែព្រះរាជបុត្រា ទ្រង់នៅជាប់អស់កល្បជានិច្ចវិញ ៣៦ ដូច្នេះបើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត ៣៧ ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជលោកអ័ប្រាហាំ ប៉ុន្តែអ្នករាល់គ្នារកសំឡាប់ខ្ញុំ ពីព្រោះពាក្យខ្ញុំ គ្មានកន្លែងដក់នៅក្នុងចិត្តរបស់អ្នករាល់គ្នាទេ ៣៨ ឯខ្ញុំៗ និយាយតែសេចក្តីណាដែលខ្ញុំបានឃើញ នៅឯព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាធ្វើតែការដែលបានឃើញ នៅឯឪពុករបស់អ្នករាល់គ្នាវិញ ៣៩ គេទូលឆ្លើយថា គឺលោកអ័ប្រាហាំ ជាឪពុកនៃយើងរាល់គ្នា ព្រះយេស៊ូវមានព្រះបន្ទូលថា បើអ្នករាល់គ្នាជាពូជលោកអ័ប្រាហាំពិត នោះនឹងធ្វើតាមលោកជាប្រាកដ ៤០ តែឥឡូវនេះ អ្នករាល់គ្នារកចង់សំឡាប់ខ្ញុំវិញ ជាមនុស្សដែលយកសេចក្តីពិត ដែលបានឮពីព្រះ មកប្រាប់ដល់អ្នករាល់គ្នា លោកអ័ប្រាហាំមិនបានធ្វើដូច្នោះទេ ៤១ អ្នករាល់គ្នាធ្វើតាមតែឪពុករបស់ខ្លួន ដូច្នេះគេទូលថា យើងរាល់គ្នាមិនមែនជាកូនសហាយទេ យើងមានព្រះវរបិតាតែ១ គឺជាព្រះ ៤២ ព្រះយេស៊ូវមានព្រះបន្ទូលថា បើព្រះជាព្រះវរបិតានៃអ្នករាល់គ្នាមែន នោះអ្នកនឹងបានស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមក ហើយក៏មកដល់ មិនមែនមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ឲ្យខ្ញុំមកទេតើ ការយល់ដឹងពីអត្ថបទ ព្រះយេស៊ូវបានពន្យល់បន្ថែមទៀត ដោយប្រាប់ពួកយូដាដែលកំពុងស្ដាប់ព្រះអង្គថា ខាងផ្នែកព្រលឹងវិញ្ញាណ ពួកគេមិនមែនជាកូនចៅលោកអ័ប្រាហាំទេ ពួកគេគឺជាកូនរបស់អារក្សសាតាំង។ពួកគេព្យាយាមសម្លាប់ព្រះយេស៊ូវ ហើយការសម្លាប់ដោយចេតនា ជាចរិតលក្ខណៈដែលគេបានទទួលពីឪពុកខាងព្រលឹងវិញ្ញាណរបស់ពួកគេគឺអារក្សសាតាំង មិនមែនជាអ័ប្រាហាំ ជាឪពុកនៅផែនដីនោះទេ។នៅពេលពួកយូដាដឹងថា ព្រះយេស៊ូវប្រើការពន្យល់នេះ ដើម្បីបង្ហាញពីទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះជាម្ចាស់ ពួកគេជជែកនឹងព្រះអង្គពីរឿងនេះ ប៉ុន្ដែពួកគេមិនយល់ពីអត្ថន័យរបស់ព្រះអង្គដដែល។ពួកគេគិតថា ព្រះយេស៊ូវចោទប្រកាន់ពួកគេថា ដូចជាពួកសាម៉ារីដែលមានឈាមជ័រនឹងសាសនាច្របូកច្របល់។ ពួកគេបានអះអាងនឹងព្រះយេស៊ូវថា ពួកគេជាកូនចៅជំនាន់ក្រោយរបស់លោកអ័ប្រាហាំសុទ្ធសាធ ហើយក៍ជាកូនព្រះពិតខាងព្រលឹងវិញ្ញាណដែរ។ ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ .........................................................................................................................................................................................។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះខ្ញុំដូចច្នេះ? កូននឹងធ្វើតាមទ្រង់ .........................................................................................................................................................................................។ ២. បើកូនបានធ្វើតាមគ្រប់ទាំងពាក្យដែលទ្រង់បង្គាប់មកហើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ? .........................................................................................................................................................................................។ សេចក្តីអធិស្ឋាន .........................................................................................................................................................................................។
