អំណាចរបស់ព្រះយេស៊ូ យ៉ូហាន 5:19-29 24 March 2026

១៩ ដូច្នេះ ព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ ២០ ពីព្រោះព្រះវរបិតាទ្រង់ស្រឡាញ់ព្រះរាជបុត្រា ហើយក៏បង្ហាញ ឲ្យព្រះរាជបុត្រាឃើញអស់ទាំងការដែលទ្រង់ធ្វើដែរ ទ្រង់នឹងបង្ហាញឲ្យឃើញការធំ លើសជាងការទាំងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីអស្ចារ្យ ២១ ដ្បិតដែលព្រះវរបិតាទ្រង់ប្រោសមនុស្សស្លាប់ ឲ្យមានជីវិតរស់ឡើងវិញយ៉ាងណា នោះព្រះរាជបុត្រានឹងប្រោសដល់អ្នកណា ដែលទ្រង់សព្វព្រះហឫទ័យក៏យ៉ាងដូច្នោះដែរ ២២ ព្រះវរបិតាទ្រង់មិនជំនុំជំរះអ្នកណាទេ ទ្រង់បានប្រគល់គ្រប់ការជំនុំជំរះ ដល់ព្រះរាជបុត្រាវិញ ២៣ ដើម្បីឲ្យមនុស្សទាំងអស់បានគោរពប្រតិបត្តិដល់ព្រះរាជបុត្រា ដូចជាគោរពប្រតិបត្តិដល់ព្រះវរបិតាដែរ អ្នកណាដែលមិនគោរពប្រតិបត្តិដល់ព្រះរាជបុត្រា នោះក៏មិនគោរពប្រតិបត្តិដល់ព្រះវរបិតា ដែលចាត់ឲ្យទ្រង់មកដែរ។២៤ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយមិនដែលត្រូវជំនុំជំរះឡើយ គឺបានកន្លងហួសពីសេចក្តីស្លាប់ ទៅដល់ជីវិតវិញ ២៥ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងមានពេលវេលាមក ក៏មកដល់ហើយ ដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រានៃព្រះ ហើយអស់អ្នកណាដែលឮនឹងបានរស់វិញ ២៦ ពីព្រោះដែលព្រះវរបិតាមានជីវិតក្នុងព្រះអង្គទ្រង់យ៉ាងណា នោះទ្រង់ក៏បានប្រទានឲ្យព្រះរាជបុត្រាមានជីវិត ក្នុងព្រះអង្គទ្រង់យ៉ាងនោះដែរ ២៧ ហើយបានប្រទានអំណាចមកទ្រង់ ឲ្យជំនុំជំរះផង ពីព្រោះទ្រង់ជាកូនមនុស្ស ២៨ កុំឲ្យឆ្ងល់ពីសេចក្តីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងទ្រង់ ហើយនឹងចេញមក ២៩ គឺពួកអ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ឯពួកអ្នកដែលបានប្រព្រឹត្តអាក្រក់វិញ គេនឹងរស់ឡើង ឲ្យជាប់មានទោស។ ការយល់ដឹងពីអត្ថបទ នៅក្នុងអត្ថបទត្រង់នេះ គឺជាវគ្គសំខាន់មួយដែលព្រះយេស៊ូវពន្យល់ពីការរួបរួមសម្ពន្ធភាពរវាងព្រះរាជបុត្រាជាមួយព្រះវរបិតា ដោយអះអាងថាទ្រង់ធ្វើការតាមតែអ្វីដែលទ្រង់ឃើញព្រះវរបិតាធ្វើ មានសិទ្ធិអំណាចក្នុងការផ្តល់ជីវិត និងការវិនិច្ឆ័យ ឆ្លុះបញ្ចាំងពីទង្វើរបស់ព្រះវរបិតា ហើយអំពាវនាវមនុស្ស ឱ្យគោរពព្រះរាជបុត្រា នៅពេលពួកគេគោរពព្រះវរបិតា នោះពួកគេត្រូវបានកាត់ផ្ដាច់ពីសេចក្ដីស្លាប់ខាងវិញ្ញាណទៅកាន់ជីវិតអស់កល្បសម្រាប់អ្នកជឿព្រះយេស៊ូវគ្រីស្ទវិញ។ ប្រធានបទសំខាន់ៗរួមមាន ភាពជាដៃគូដ៏មានសម្ពន្ធភាពរួបរួមគ្នាតែមួយ សិទ្ធិអំណាចរបស់ព្រះរាជបុត្រាលើជីវិត/សេចក្ដីស្លាប់ និងភាពចាំបាច់នៃការគោរពដល់ព្រះរាជបុត្រា ដោយបង្ហាញពីសមភាពពីកំណើតរបស់ព្រះយេស៊ូវជាមួយនឹងព្រះវរបិតា និងតួនាទីរបស់ទ្រង់ក្នុងការផ្ដល់សេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ច។ ព្រះបន្ទូលដែលព្រះប្រទានមកថ្ងៃនេះ ................................................................................................................................................................................................................. ១. តើខគម្ពីរមួយណាដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ? ខ្ញុំនឹងទទួលធ្វើតាម។ ................................................................................................................................................................................................................. ២. ហេតុអ្វីបានជាទ្រង់ប្រទានសគម្ពីរនេះមកខ្ញុំ? .................................................................................................................................................................................................................. សេចក្តីអធិស្ឋាន ..................................................................................................................................................................................................................
