សក្ខីភាពរបស់លោកយ៉ូហាន-បាទីស្ទ យ៉ូហាន 3:22-30 16 March 2026

២២ ក្រោយនោះមក ព្រះយេស៊ូវ និងពួកសិស្សទ្រង់ក៏មកក្នុងស្រុកយូដា ទ្រង់គង់នៅទីនោះជាមួយនឹងគេ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកផង ២៣ ឯយ៉ូហាន គាត់កំពុងតែធ្វើបុណ្យជ្រមុជទឹក នៅស្រុកអេណូន ជិតភូមិសាលិម ព្រោះនៅទីនោះមានទឹកច្រើន ហើយចេះតែមានគេមក ដើម្បីទទួលបុណ្យជ្រមុជទឹកផង ២៤ ដ្បិតយ៉ូហានមិនទាន់ជាប់គុកនៅឡើយ ២៥ វេលានោះ ពួកសិស្សយ៉ូហាន និងសាសន៍យូដាម្នាក់ កើតជជែកគ្នា ពីដំណើរលាងសំអាត ២៦ រួចគេមកឯយ៉ូហានជំរាបថា លោកគ្រូ លោកនោះដែលនៅជាមួយនឹងលោក ខាងនាយទន្លេយ័រដាន់ ដែលលោកបានធ្វើបន្ទាល់ឲ្យ មើល លោកក៏ធ្វើបុណ្យជ្រមុជដែរ ហើយបណ្តាមនុស្សទាំងប៉ុន្មាន គេទៅឯលោកវិញ ២៧ យ៉ូហានឆ្លើយថា គ្មានមនុស្សណាអាចនឹងទទួលអ្វីបានទេ លើកតែបានប្រទានពីស្ថានសួគ៌មកឲ្យប៉ុណ្ណោះ ២៨ ខ្លួនអ្នករាល់គ្នាជាទីបន្ទាល់ពីខ្ញុំ ដែលខ្ញុំថា ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែទទួលបង្គាប់នឹងមកនាំមុខទ្រង់ប៉ុណ្ណោះ ២៩ អ្នកណាដែលយកប្រពន្ធ នោះឈ្មោះថាជាប្តីហើយ ឯពួកមិត្រសំឡាញ់ ដែលឈរស្តាប់គាត់ កំពុងដែលរៀបការ នោះក៏មានសេចក្តីអំណរអរឡើង ដោយសារសំឡេងប្តី គឺយ៉ាងនោះឯង ដែលសេចក្តីអំណររបស់ខ្ញុំបានពោរពេញហើយ ៣០ ត្រូវឲ្យព្រះអង្គនោះបានចំរើនឡើង ហើយខ្ញុំត្រូវថយវិញចុះ ការយល់ដឹងពីអត្ថបទ អត្ថបទបានផ្តោតលើការបន្ទាបខ្លួនរបស់លោកយ៉ូហានបាទីស្ទ នៅពេលដែលគាត់ទទួលស្គាល់ដោយរីករាយនូវតួនាទីរបស់គាត់ដែលជាអ្នករៀបចំផ្លូវថ្វាយព្រះយេស៊ូវ ដោយបង្រៀនពួកសិស្សរបស់គាត់ថា កិច្ចបម្រើសម្រាប់ព្រះយេស៊ូវត្រូវតែរីកចម្រើនខណៈពេលដែលកិច្ចការរបស់គាត់កំពុងធ្វើបានចុះខ្សោយ គាត់ក៍បានសង្កត់ទៀតថាសិទ្ធិអំណាចទាំងអស់របស់ព្រះយេស៊ូវគឺមកពីស្ថានសួគ៌ ហើយថាគោលដៅចុងក្រោយរបស់គាត់គឺដើម្បីចង្អុលបង្ហាញមនុស្សបែរទៅរកព្រះគ្រីស្ទ មិនមែនរាល់អ្វីៗដែលគាត់បង្រៀនគឺសម្រាប់ខ្លួនគាត់ផ្ទាល់ឡើយ។ ហើយនៅក្នុងមេរៀនគឺបានបង្រៀនយើងថា ក្នុងការបម្រើព្រះជាម្ចាស់គឺមិនត្រូវគិតពីប្រយោជន៍ផ្ទាល់ខ្លួនយើងឡើយ តែត្រូវផ្តល់អាទិភាពខ្ពស់លើការបម្រើព្រះយេស៊ូវគ្រីស្ទវិញ។ ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ ................................................................................................................................................................................................................... ១. តើហេតុអ្វីបានជាព្រះទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាមព្រះបន្ទូលទ្រង់។ ................................................................................................................................................................................................................... ២.តើព្រះទ្រង់ប្រទានសន្យាអ្វីមកខ្ញុំ បន្ទាប់ពីខ្ញុំបានធ្វើតាមព្រះបន្ទូលទ្រង់? ................................................................................................................................................................................................................... សេចក្តីអធិស្ឋាន៖ ...................................................................................................................................................................................................................
