ព្រះយេស៊ូវដេញអ្នកលក់ដូរចេញពីព្រះវិហារ យ៉ូហាន 2:13-25 13 March 2026

១៣ រីឯបុណ្យរំលងរបស់សាសន៍យូដាក៏ជិតដល់ នោះព្រះយេស៊ូវទ្រង់យាងឡើងទៅឯក្រុងយេរូសាឡិម ១៤ កាលទ្រង់ឃើញពួកអ្នកលក់គោ លក់ចៀម លក់ព្រាប និងពួកអ្នកដូរប្រាក់ អង្គុយនៅក្នុងព្រះវិហារ ១៥ នោះទ្រង់ក៏យកខ្សែធ្វើជារំពាត់ ដេញគេចេញពីព្រះវិហារទាំងអស់ទៅ គឺដេញទាំងចៀម ទាំងគោ ហើយក៏ចាក់ប្រាក់របស់ពួកអ្នកដូរចេញដែរ ព្រមទាំងផ្កាប់តុគេផង ១៦ រួចមានព្រះបន្ទូលទៅពួកអ្នកលក់ព្រាបថា ចូរយករបស់ទាំងនេះចេញទៅ កុំឲ្យយកដំណាក់នៃព្រះវរបិតាខ្ញុំ ធ្វើជាផ្ទះជំនួញឡើយ ១៧ សិស្សទ្រង់ក៏នឹកឃើញពីសេចក្តីដែលចែងទុកមកថា«សេចក្តីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំ» ១៨ ដូច្នេះ ពួកសាសន៍យូដា គេទូលសួរទ្រង់ថា ដែលលោកធ្វើយ៉ាងដូច្នេះ នោះតើនឹងសំដែងទីសំគាល់ណា ឲ្យយើងខ្ញុំឃើញផង ១៩ ព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ចូរបំផ្លាញព្រះវិហារនេះចុះ រួចក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ ២០ ដូច្នេះ ពួកសាសន៍យូដាទូលថា គេសង់ព្រះវិហារនេះ ពេញ៤៦ឆ្នាំគត់ តែលោកនឹងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃឬ ២១ ប៉ុន្តែ គឺទ្រង់មានព្រះបន្ទូលពីព្រះវិហារ ដែលជារូបអង្គទ្រង់ទេ ២២ ដូច្នេះ កាលទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះពួកសិស្សនឹកឃើញថា ទ្រង់បានមានព្រះបន្ទូលពាក្យនោះ ហើយគេក៏ជឿគម្ពីរ និងព្រះបន្ទូលរបស់ព្រះយេស៊ូ ២៣ កាលទ្រង់គង់នៅក្រុងយេរូសាឡិម នៅក្នុងវេលាបុណ្យរំលង នោះមានមនុស្សជាច្រើនជឿដល់ព្រះនាមទ្រង់ ដោយឃើញទីសំគាល់ដែលទ្រង់ធ្វើមក ២៤ តែព្រះយេស៊ូវទ្រង់មិនទុកចិត្តនឹងគេទេ ពីព្រោះទ្រង់ស្គាល់ដល់គ្រប់ទាំងមនុស្ស ២៥ ហើយទ្រង់មិនត្រូវការ ឲ្យអ្នកណាធ្វើបន្ទាល់ពីមនុស្សណាទេ ដ្បិតទ្រង់ជ្រាបហើយ ពីសេចក្តីដែលនៅក្នុងមនុស្សទាំងឡាយ។ ការយល់ដឹងពីអត្ថបទ ពិពណ៌នាអំពីព្រះយេស៊ូវសម្អាតព្រះវិហារបរិសុទ្ធក្រុងយេរូសាឡិមក្នុងអំឡុងបុណ្យរំលង បណ្ដេញឈ្មួញ និងអ្នកប្តូរប្រាក់ចេញពីសាលប្រជុំពួកជំនុំ ការនេះបានបញ្ជាក់ពីភាពខ្នះខ្នែងរបស់ព្រះយេស៊ូវចំពោះព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយក៍បានបង្ហាញពីសិទ្ធិអំណាចរបស់ព្រះអង្គចំពោះព្រះវិហារបរិសុទ្ធរបស់ព្រះ ក៍បង្ហាញពីការរស់ឡើងវិញនៃគោលជំនឿរបស់ព្រះ និងការផ្លាស់ប្ដូរជាចុងក្រោយនៃប្រព័ន្ធគ្រប់គ្រងបែបប្រព័ន្ធថ្វាយយញ្ញបូជាចាស់។ជាពេលវេលាដ៏សំខាន់ដែលបង្ហាញពីការផ្លាស់ប្តូរនៃការថ្វាយបង្គំព្រះដោយវិញ្ញាណនឹងការគោរពប្រណិប័តដែលផ្តោតលើព្រះយេស៊ូវផ្ទាល់ មិនមែនជាប្រព័ន្ធថ្វាយបង្គំតាមបែបពួកសង្ឃដូចមុនទេ។ដំណើររឿងរបស់លោកយ៉ូហានបានសង្កត់ធ្ងន់ទៅលើព្រះយេស៊ូវគ្រីស្ទ ថាជាវត្តមានថ្មីរបស់ព្រះ ដែលអត្ថន័យដ៏ពិតនិងជ្រាលជ្រៅជាងព្រះវិហារបរិសុទ្ធដែលពួកគេកំពុងថ្វាយបង្គំទៅទៀត។ ក្នុងរឿងនេះអ្នកនិពន្ធបានចង់បង្ហាញថា គាត់ប្រឆាំងនឹងរបៀបថ្វាយបង្គំចាស់ដែលបង្កើតនៅភាពអាណាធិបតេយ្យ ភាពពុករលួយក្នុងពួកជំនុំរបស់ព្រះជាម្ចាស់។ តែពួកគេគួរតែស្គាល់ពីរបៀបថ្វាយបង្គំដែលគ្រប់គ្រងដោយព្រះយេស៊ូវគ្រីស្ទវិញ។ ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ .................................................................................................................................................................................................................. ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងទទួលតាមព្រះបន្ទូល។ .................................................................................................................................................................................................................. ២. តើព្រះអង្គទ្រង់សន្យាថា នឹងប្រទានអ្វីមកដល់ខ្ញុំ? ................................................................................................................................................................................................................ សេចក្តីអធីស្ឋាន ................................................................................................................................................................................................................
