QT Books
ពិធីមង្គលការនៅភូមិកាណា យ៉ូហាន 2:1-12 12 March 2026

| ១ លុះ៣ថ្ងៃក្រោយមក មានវិវាហមង្គល នៅភូមិកាណា ក្នុងស្រុកកាលីឡេ ហើយមាតាព្រះយេស៊ូវក៏នៅឯណោះស្រាប់ ២ គេបានអញ្ជើញព្រះយេស៊ូវ ព្រមទាំងពួកសិស្សទ្រង់ទៅឯការនោះដែរ ៣ កាលស្រាទំពាំងបាយជូរអស់ហើយ នោះមាតាព្រះយេស៊ូវទូលទ្រង់ថា គេអស់ស្រាទំពាំងបាយជូរហើយ ៤ តែព្រះយេស៊ូវមានព្រះបន្ទូលតបថា មាតាអើយ តើការនោះអំពល់អ្វីដល់យើង ពេលវេលាខ្ញុំមិនទាន់មកដល់នៅឡើយ ៥ មាតាទ្រង់ក៏ប្រាប់ដល់ពួកបាវថា ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ ៦ រីឯនៅទីនោះ មានពាងថ្ម៦ តាមទំនៀមការលាងសំអាតរបស់សាសន៍យូដា ពាងមួយៗនោះចំណុះទឹកបាន២ឬ៣អម្រែក ៧ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ចូរចាក់ទឹកឲ្យពេញពាងទាំងនេះទៅ គេក៏ចាក់ទឹកពេញដល់មាត់ពាង ៨ រួចទ្រង់មានព្រះបន្ទូលប្រាប់គេថា ឥឡូវនេះ ចូរដងយកទៅជូនដល់លោកជាមង្គលការចុះ គេក៏ដងយកទៅ ៩ កាលអ្នកមង្គលការបានភ្លក់ទឹក ដែលបានប្រែទៅជាស្រាទំពាំងបាយជូរហើយ ឥតមានដឹងជាមកពីណា (តែពួកបាវបំរើដែលដងទឹកនោះ គេដឹង) នោះអ្នកមង្គលការក៏ហៅប្តីថ្មោងថ្មីមកនិយាយថា ១០ មនុស្សទាំងឡាយ គេតែងតែលើកស្រាទំពាំងបាយជូរល្អមកជាមុន លុះកាលបានផឹកជាច្រើនហើយ នោះទើបលើកស្រាទំពាំងបាយជូរ ដែលមិនសូវល្អមកជាក្រោយ តែនេះ អ្នកបានទុកស្រាទំពាំងបាយជូរយ៉ាងល្អ ដរាបដល់ឥឡូវនេះវិញ ១១ ព្រះយេស៊ូវ ទ្រង់ធ្វើទីសំគាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសំដែងសិរីល្អរបស់ទ្រង់ ហើយពួកសិស្សក៏ជឿដល់ទ្រង់។១២ លុះក្រោយមក ទ្រង់យាងចុះទៅឯក្រុងកាពើណិម មានទាំងមាតា បងប្អូន និងពួកសិស្សទ្រង់ទៅជាមួយផង តែនៅឯណោះមិនយូរប៉ុន្មានទេ។ ការយល់ដឹងពីអត្ថបទ ពិធីមង្គលការនៅភូមិកាណា បានពិពណ៌នាអំពី "ទីសំគាល់ឬការអស្ចារ្យ"ជាសាធារណៈលើកដំបូងរបស់ព្រះយេស៊ូវ ដែលទ្រង់បានប្រែទឹកទៅជាស្រាដ៏ពិសេស ការនេះបានបង្ហាញអំពីសិរីរុងរឿងរបស់ទ្រង់។អត្ដន័យ៖ការផ្លាស់ប្តូរពីពាងទឹកនៃសម្ព័ន្ធមេត្រីចាស់(សញ្ញាចាស់) (ការបន្សុត-ធ្វើអោយបរិសុទ្ធ) ទៅជាព្រះគុណនៃសម្ព័ន្ធមេត្រី(សេចក្តីសញ្ញាថ្មី)(ជីវិត/នគរថ្មីដ៏បរិបូរណ៍)និងជាការសម្គាល់ពីការចាប់ផ្តើមនៃកិច្ចបម្រើសាធារណៈរបស់ទ្រង់(ព័ន្ធកិច្ច) បង្ហាញពីអំណាចដ៏វិសេសវិសាលនៃការផ្លាស់ប្តូរ និងព្រះពរដ៏លើសលប់របស់ទ្រង់។ នាងម៉ារាបានដាស់តឿនព្រះយេស៊ូវពីដំបូង ទ្រង់ហាក់បីដូចជាស្ទាក់ស្ទើរ ប៉ុន្តែទ្រង់បានមានបន្ទូលថា ("មាតាអើយ តើការនោះអំពល់អ្វីដល់ខ្ញុំ?") បន្ទាប់មកបានផ្តល់(ស្រា)អោយច្រើនជាងតម្រូវការរបស់ពិធីមង្គលការ ដែលជាសញ្ញានៃយុគសម័យថ្មីនៃព្រះគុណលើក្រឹត្យវិន័យឈានដល់ទីបញ្ចប់ដល់ពួកសិស្សរបស់ទ្រង់ដែលជឿលើទ្រង់។ព្រះជាម្ចាស់បានផ្ដល់ព្រះគុណរបស់ទ្រង់លើសលប់មកដល់យើងរាល់គ្នាដែលជាមនុស្សមានបាប គឺជាព្រះគុណដែលមិនគិតថ្លៃ។ ព្រះបន្ទូលដែលប្រទានមកខ្ញុំ ..................................................................................................................................................................................................... ១. ហេតុអ្វីបានជាព្រះទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងទទួលធ្វើតាម។ ..................................................................................................................................................................................................... ២. តើព្រះទ្រង់សន្យាថានឹងប្រទានអ្វីមកខ្ញុំ ប្រសិនបើខ្ញុំបានធ្វើតាមព្រះបន្តូលទ្រង់? ..................................................................................................................................................................................................... សេចក្តីអធិស្ឋាន ................................................................................................................................................................................................... |
