<អត្ថបទ> | ១៤ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដូច្នេះមើល នឹងមានគ្រាមកដល់ដែលគេនឹងលែងស្បថថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់ ជាព្រះដែលបាននាំពួកកូនចៅអ៊ីស្រាអែលឡើងរួចពីស្រុកអេស៊ីព្ទមក ១៥ គឺគេនឹងស្បថយ៉ាងនេះវិញថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលទ្រង់បាននាំពួកកូនចៅអ៊ីស្រាអែល ឡើងរួចពីស្រុកខាងជើងមក ហើយពីអស់ទាំងប្រទេស ដែលទ្រង់បានបណ្តេញគេនោះផង អញនឹងនាំគេឲ្យវិលមកក្នុងស្រុករបស់គេ ជាស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោគេ។១៦ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញនឹងចាត់មនុស្សឲ្យទៅហៅពួកនេសាទជាច្រើនមក អ្នកទាំងនោះនឹងបង់សំណាញ់ប្រមូលគេ លំដាប់នោះអញនឹងចាត់ឲ្យទៅហៅពួកព្រានជាច្រើនមក អ្នកទាំងនោះនឹងដេញចាប់គេនៅលើគ្រប់ទាំងភ្នំធំ និងភ្នំតូច ហើយនៅក្រហែងថ្មទាំងប៉ុន្មានផង ១៧ ដ្បិតភ្នែកអញមើលឃើញអស់ទាំងផ្លូវរបស់គេ ហើយគេមិនកំបាំងពីមុខអញទេ ឯអំពើទុច្ចរិតរបស់គេ ក៏មិនបិទបាំងពីភ្នែកអញដែរ ១៨ នោះមុនដំបូងអញនឹងសងអំពើទុច្ចរិត និងអំពើបាបរបស់គេ១ជា២ ពីព្រោះគេបានធ្វើឲ្យស្រុកអញទៅជាស្មោកគ្រោក ដោយសាកសពនៃរូបព្រះគួរខ្ពើម ហើយបានបំពេញស្រុកជាមរដករបស់អញ ដោយរបស់គួរខ្ពើមឆ្អើមរបស់គេ។១៩ ឱព្រះយេហូវ៉ា ជាកំឡាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯទ្រង់ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា ពួកព្ធយុកោរបស់យើងខ្ញុំបានទទួលតែសេចក្តីកំភូតទទេ គឺជាសេចក្តីអសារឥតការ និងសេចក្តីដែលឥតមានប្រយោជន៍អ្វីឡើយ ២០ តើមានទំនងឲ្យមនុស្សធ្វើព្រះសំរាប់ខ្លួន ដែលមិនមែនជាព្រះពិតដែរឬ ២១ ដូច្នេះមើល អញនឹងធ្វើឲ្យគេស្គាល់ អើ ម្តងនេះអញនឹងធ្វើគេស្គាល់ដៃអញ និងឥទ្ធិឫទ្ធិរបស់អញ នោះគេនឹងស្គាល់ឈ្មោះអញ ថាជាព្រះយេហូវ៉ា។ | សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1.ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2.ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > អញនឹងធ្វើឲ្យគេស្គាល់ដៃអញ ទោះបីជាយ៉ាងណាក៍ពួកគេត្រូវឆ្លងកាត់ការចាប់យកទៅជាឈ្លើយសឹកជាមុនសិន។ពួកយូដានឹងត្រូវគេចាប់យកទៅស្រុកផ្សេង ប្រៀបដូចត្រីជាប់សំណាញ់។លោកយេរេមាបានរំពឹងគិតដល់ពេល ដែលប្រជារាស្ដ្របានរួចផុតពីភាពជាឈ្លើយ និងពេលដែលពួកគេបានសាងប្រជាជាតិពួកគេឡើងវិញ គាត់បានថ្វាយការអធិស្ឋាន ដែលបង្ហាញពីទំនុកចិត្ដរបស់គាត់ដល់ព្រះជាម្ចាស់។គាត់បានសំលឹងឃើញពីថ្ងៃដែលព្រះបាននាំពួកគេត្រឡប់មកស្រុកកំណើតវិញ ហើយមនុស្សសាសន៍ផ្សេងៗនឹងចូលរួមថ្វាយបង្គំព្រះយេហូវ៉ាជាព្រះពិតតែមួយ។ សូមព្រះកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |