លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ក្នុងឆ្នាំទី១០ នៃរាជ្យសេដេគា ស្តេចយូដា ដែលត្រូវនឹងឆ្នាំទី១៨នៃរាជ្យនេប៊ូក្នេសា ២ រីឯគ្រានោះ ពួកទ័ពរបស់ស្តេចបាប៊ីឡូន កំពុងឡោមព័ទ ច្បាំងនឹងក្រុងយេរូសាឡិម ហើយហោរាយេរេមាត្រូវឃុំទុកនៅក្នុងទីលានគុក ដែលនៅក្នុងវាំងនៃស្តេចយូដា ៣ ពីព្រោះសេដេគាជាស្តេចយូដា បានឃុំលោក ដោយពាក្យថា ហេតុអ្វីបានជាឯងទាយថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើលអញនឹងប្រគល់ក្រុងនេះ ទៅក្នុងកណ្តាប់ដៃស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបាន ៤ ហើយសេដេគា ជាស្តេចយូដានឹងមិនរួចពីកណ្តាប់ដៃនៃពួកខាល់ដេឡើយ គឺនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចស្រុកបាប៊ីឡូនជាពិត ហើយនឹងនិយាយនឹងគេផ្ទាល់មាត់គ្នា ឯភ្នែកទ្រង់ក៏នឹងឃើញភ្នែកគេដែរ ៥ គេនឹងនាំយកសេដេគា ទៅឯក្រុងបាប៊ីឡូនហើយទ្រង់នឹងត្រូវនៅទីនោះទាល់តែអញប្រោស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ទោះបើឯងរាល់គ្នាតស៊ូនឹងពួកខាល់ដេក៏ដោយ គង់តែនឹងឈ្នះមិនបានដែរ។៦ យេរេមានិយាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ប្រាប់ដូច្នេះ ៧ មើល ហាណាមាល ជាកូនសាលូម ឪពុកធំឯង នឹងមកនិយាយនឹងឯងថា សូមទទួលបញ្ចាំចំការរបស់ខ្ញុំដែលនៅឯអាន៉ាថោតទៅ ដ្បិតអំណាចដែលនឹងលោះបងប្អូន នោះស្រេចនឹងអ្នកទេ។ ៨ ដូច្នេះហាណាមាល ជាកូនរបស់ឪពុកធំខ្ញុំ ក៏មកឯខ្ញុំនៅក្នុងទីលានគុក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយគាត់និយាយនឹងខ្ញុំថា សូមទទួលបញ្ចាំចំការរបស់ខ្ញុំ ដែលនៅឯអាន៉ាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតអ្នកមានច្បាប់នឹងគ្រងបានជាមរដក ហើយអំណាចលោះក៏ស្រេចនៅលើអ្នកដែរ ដូច្នេះ សូមទទួលបញ្ចាំ ទុកសំរាប់ខ្លួនអ្នកចុះយ៉ាងនោះទើបខ្ញុំបានដឹងថា ជាព្រះបន្ទូលនៃព្រះយេហូវ៉ាពិត ៩ ខ្ញុំក៏ទទួលបញ្ចាំចំការ ដែលនៅឯអាន៉ាថោត ពីហាណាមាល ជាកូនរបស់ឪពុកធំខ្ញុំ ហើយបានថ្លឹងប្រាក់១៧រៀលឲ្យដល់គាត់ ១០ ក៏ធ្វើសំបុត្រ ហើយបិទត្រា រួចហៅស្មរបន្ទាល់មក ហើយថ្លឹងប្រាក់ក្នុងជញ្ជីងប្រគល់ដល់គាត់ ១១ ដូច្នេះ ខ្ញុំបានយកសំបុត្របញ្ចាំ ទាំងសំបុត្រដែលបិទត្រាតាមច្បាប់ តាមទំនៀម និងសំបុត្រ១ដែលនៅបើកដែរ ១២ រួចប្រគល់សំបុត្របញ្ចាំដល់បារូក ជាកូននេរីយ៉ាដែលជាកូនម៉ាសេយ៉ានៅចំពោះមុខហាណាមាលជាកូនរបស់ឪពុកធំខ្ញុំ និងនៅចំពោះពួកស្មរបន្ទាល់ ដែលបានចុះឈ្មោះក្នុងសំបុត្របញ្ចាំនោះ នៅមុខពួកយូដាទាំងប៉ុន្មាន ដែលអង្គុយនៅទីលាននៃគុក ១៣ ខ្ញុំក៏ផ្តាំបារូកនៅមុខគេថា ១៤ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរយកសំបុត្របញ្ចាំនេះ គឺជាសំបុត្របញ្ចាំដែលបិទត្រា និងសំបុត្រដែលនៅចំហ ទៅដាក់ក្នុងភាជនៈដី ដើម្បីឲ្យបានទុកជាយូរថ្ងៃតទៅ ១៥ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា នឹងមានគេបញ្ចាំទាំងផ្ទះ និងចំការ ហើយនឹងដំណាំទំពាំងបាយជូរនៅក្នុងស្រុកនេះទៀត។ ការយល់ដឹងពីអត្ថបទ ស្ដេចសេដេគា បានចាត់ទុកថា លោកយេរេមាជាអ្នកក្បត់ ព្រោះគាត់បានទស្សន៍ទាយថា ទីក្រុងយេរូសាឡិមនឹងត្រូវគេដណ្ដើមយក ហើយព្រះរាជានឹងត្រូវគេចាប់ជាឈ្លើយ។ តែយ៉ាងណាក៍ដោយលោកក៍បាននិយាយថា ទឹកដីយូដានឹងមិនបានបាត់បង់ជារៀងរហូតទេ នៅថ្ងៃមួយប្រជារាស្ដ្រយូដានឹងមកកាន់កាប់ទឹកដីរបស់គេវិញជាមិនខាន។ពេលនេះលោកយេរេមាមានឳកាសសម្ដែងពីជំនឿរបស់គាត់ ចំពោះការកសាងទឹកដីរបស់គេវិញក្នុងពេលអនាគត។ មានសាច់ញាតិលោកយេរេមាម្នាក់មានដីមួយដុំ ដែលកងទ័ពសត្រូវាបានកាន់កាប់។ គាត់គិតថា វាគ្មានប្រយោជន៍អ្វីនឹងត្រូវរក្សាទុកដីនោះតទៅទៀតទេ ហេតុនេះគាត់បានសុំអោយលោកយេរេមាទិញដីនោះពីគាត់ លោកយេរេមាក៍បានទិញពីគាត់ដោយព្រោះលោកយេរេមាមានជំនឿយ៉ាងមុតមាំចំពោះព្រះបន្ទូលព្រះ និងសេចក្ដីសន្យា។ ក្នុងការផ្ទេរកម្មសិទ្ធិនេះលោកយេរេមាបានធ្វើលិខិតស្នាមគ្រប់បែបយ៉ាង ស្របទៅតាមច្បាប់ជាសាធារណៈ និងមានសាក្សីទៀតផង។បន្ទាប់មកគាត់ក៍យកលិខិតនេះទៅលាក់ទុកក្នុងឆ្នាំងដីហើយកប់ទុករក្សាសុវត្ថិភាព។លោកជឿជាក់ថា បងប្អូនសាច់ញាតិជំនាន់ក្រោយនឹងបានទទួលដីនោះជាកម្មសិទ្ធិនៅពេលពួកគេត្រឡប់មកស្រុកកំណើតវិញ។ ១. ឳព្រះអង្គអើយ តើខគម្ពីរមួយណាដែលទ្រង់ប្រទានមកខ្ញុំនៅថ្ងៃនេះ? ..........................................................................................................................................................................................................................។ ២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំនៅថ្ងៃនេះ? ទូលបង្គំនឹងធ្វើតាមបង្គាប់ទ្រង់។ ..........................................................................................................................................................................................................................។ ៣. ប្រសិនបើកូនបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ? ..........................................................................................................................................................................................................................។ សេចក្តីអធិស្ឋាន ..........................................................................................................................................................................................................................។
