ពួកអ្នកដ៏ខ្លាំងពូកែរបស់ស្តេចដាវីឌ (ត) របាក្សត្រទី១ 11:20-47 14 July 2026

២០ ឯអ័ប៊ីសាយ ប្អូនយ៉ូអាប់ ជាកូនសេរូយ៉ា លោកជាមេលើអ្នកទាំង៣នាក់នោះ ពីព្រោះលោកបានពួយលំពែងសំឡាប់មនុស្ស៣០០នាក់ ហើយមានល្បីឈ្មោះក្នុងពួក៣នាក់នោះ ២១ ក្នុងពួក៣នាក់នោះ គេរាប់អានលោកជាជាង២នាក់ឯទៀត ហើយក៏តាំងឡើងធ្វើជាមេលើគេ ប៉ុន្តែ លោកមិនដល់ពួក៣នាក់ខាងដើមនោះទេ។២២ ឯបេណាយ៉ា ជាកូនយេហូយ៉ាដា ដែលជាកូនរបស់អ្នកខ្លាំងពូកែម្នាក់ នៅក្រុងកាបសៀល លោកជាអ្នកដែលបានធ្វើការយ៉ាងពូកែ លោកបានសំឡាប់កូនទាំង២របស់អ័រាល ជាសាសន៍ម៉ូអាប់ ហើយក៏ចុះទៅក្នុងរណ្តៅសំឡាប់សត្វសិង្ហ១ នៅថ្ងៃមានហិមៈ ២៣ ក៏សំឡាប់សាសន៍អេស៊ីព្ទម្នាក់ ជាមនុស្សធំសំបើមកំពស់៥ហត្ថ សាសន៍អេស៊ីព្ទនោះកាន់លំពែង១ប៉ុនផ្សំដំបាញ តែលោកចុះទៅឯវា កាន់តែដំបងទេ ក៏កន្ត្រាក់យកលំពែងពីដៃរបស់មនុស្សសាសន៍អេស៊ីព្ទនោះ រួចចាក់សំឡាប់ដោយលំពែងរបស់វាទៅ ២៤ គឺការយ៉ាងនោះដែលបេណាយ៉ាជាកូនយេហូយ៉ាដាបានធ្វើ ហើយមានល្បីឈ្មោះនៅក្នុងពួកខ្លាំងពូកែទាំង៣នាក់នោះ ២៥ គេបានរាប់អានលោកជាជាងពួក៣០នាក់នោះ តែលោកមិនដល់ពួក៣នាក់ខាងដើមទេ ដាវីឌទ្រង់ក៏តាំងលោកឲ្យត្រួតលើពួកទាហានរក្សាអង្គ។២៦ ឯមនុស្សខ្លាំងពូកែ ក្នុងពួកពលទ័ពទាំងប៉ុន្មាន គឺអេសាអែល ជាប្អូនយ៉ូអាប់ អែលហាណាន ជាកូនដូដូរ ដែលនៅក្រុងបេថ្លេហិម ២៧ សាំម៉ូត ជាអ្នកស្រុកហារ៉ូ ហេលែស ជាអ្នកស្រុកពេឡូន ២៨ អ៊ីរ៉ា ជាកូនអ៊ីកកែសជាអ្នកក្រុងត្កូអា អ័បៀស៊ើរ ជាអ្នកនៅក្រុងអាន៉ាថោត ២៩ ស៊ីបាកាយ ជាអ្នកស្រុកហ៊ូសាយ អ៊ីឡាយ ជាអ្នកស្រុកអ័ហូអា ៣០ ម៉ាហារ៉ាយ ជាអ្នកក្រុងនថូផា ហេលែបកូនប្អាណា ជាអ្នកក្រុងនថូផា ៣១ អ៊ីតតាយ កូនរីបាយ ជាអ្នកក្រុងគីបៀន ក្នុងពួកកូនចៅបេនយ៉ាមីន បេណាយ៉ាជាអ្នកស្រុកពីរ៉ាថូន ៣២ ហ៊ូរ៉ាយ ជាអ្នកស្រុកណាហាលេ-កាអាស អ័បៀល ជាអ្នកស្រុកអើរ៉ាបា ៣៣ អាសម៉ាវែតជាអ្នកស្រុកបាហ៊ូរីម អេលីយ៉ាបា ជាអ្នកស្រុកស្អាឡាប៊ីន ៣៤ និងពួកកូនហាសេម ជាអ្នកស្រុកគីសូន យ៉ូណាថាន កូនសាកេ ជាអ្នកស្រុកហារ៉ារី ៣៥ អ័ហ៊ីយ៉ាម កូនសាកើរជាអ្នកស្រុកហារ៉ារី អេលីផាល ជាកូនអ៊ើរ ៣៦ ហេភើរ ជាអ្នកស្រុកមេកេរ៉ា អ័ហ៊ីយ៉ា ជាអ្នកស្រុកពេឡូន ៣៧ ហែស្រូជាអ្នកស្រុកកើមែល ណ្អារ៉ាយ ជាកូនអែសបាយ ៣៨ យ៉ូអែល ជាប្អូនណាថាន់ មីបហា ជាកូនហាគ្រី ៣៩ សេលេកជាសាសន៍អាំម៉ូន ណាហារ៉ាយ ជាអ្នកស្រុកបេរ៉ូត ដែលកាន់គ្រឿងសស្ត្រាវុធឲ្យយ៉ូអាប់ ជាកូនសេរូយ៉ា ៤០ អ៊ីរ៉ាជាអ្នកស្រុកយេធើ ការេប ជាអ្នកស្រុកយេធើ ៤១ អ៊ូរី ជាសាសន៍ហេត សាបាឌ ជាកូនអ័ឡាយ ៤២ អ័ឌីណា ជាកូនស៊ីសា ក្នុងពួករូបេន ជាអ្នកប្រធានក្នុងពួករូបេន ព្រមទាំង៣០នាក់នៅជាមួយផង៤៣ ហាណាន ជាកូនម្អាកា យេហូសាផាត ជាអ្នកស្រុកមីតនី ៤៤ អ៊ូស៊ីយ៉ា ជាអ្នកស្រុកអាសថារ៉ូត សាម៉ា និងយេហ៊ីអែល កូនហូថាម ជាអ្នកស្រុកអារ៉ូអ៊ើ៤៥ យេឌីអែល ជាកូនស៊ីមរី និងយ៉ូហាជាប្អូនគាត់ ជាអ្នកស្រុកធីសា៤៦ អេលាល ជាអ្នកស្រុកម៉ាហាវីម យេរីបាយ និងយ៉ូសាវា ជាកូនអែលណ្អាម យីតម៉ា ជាសាសន៍ម៉ូអាប់ ៤៧ អេលាល អូបិឌ និងយ្អាសៀល ជាពួកអ្នកស្រុកមេសូបាយ៉ា។ ការយល់ដឹងពីអត្ថបទ នៅត្រង់វគ្គនេះគឺជា រាយបញ្ជីឈ្មោះអ្នកចម្បាំងកំពូលៗរបស់ដាវីឌ គឺ មានចំនួន30នាក់ «សាមសិបនាក់»។ ការទាំងនេះក៍វាបង្ហាញពីភាពក្លាហាន ភាពស្មោះត្រង់ និងតួនាទីដ៏សំខាន់របស់ពួកគេក្នុងការបង្កើតនគររបស់ព្រះ។ ហើយក៍មានបុរស3នាក់ទៀតដែលខ្លាំងជាង និងធំជាងអ្នកទាំង30នាក់នោះ មានបុរសជាច្រើនដែលបានសរសេរយ៉ាងលម្អិតនៅក្នុងខគម្ពីរទាំងនេះបង្ហាញថា ភាពស្មោះត្រង់ ការរួមគ្នាគឺជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំដ៏អស្ចារ្យ។ វាជាមេរៀនយ៉ាងសំខាន់សំរាប់យើងរាល់គ្នា ស្ដេចដាវីឌជាអ្នកដឹកនាំដែលមានក្ដីស្រលាញ់ ហើយចេះអាធ្យាស្រ័យដល់កូនចៅ ហើយកូនចៅមានការរួបរួមគ្នាបម្រើចៅហ្វាយ(ស្ដេចដាវីឌ)ដោយស្មោះត្រង់។ដូច្នេះអាណាចក្ររបស់ស្ដេចដាវីឌក៍រឹងមាំទៅតាមនឹងដែរ។ការរួបរួមគ្នានាំមកនៅជោគជ័យ និងឧត្ដមភាព។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ..................................................................................................................................................................................................................។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? កូននឹងធ្វើតាមបង្គាប់ទ្រង់។ ..................................................................................................................................................................................................................។ ២. តើខ្ញុំអាចអនុវត្តន៍ព្រះបន្តូលរបស់ព្រះ ក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំបានដោយវិធីណា? ..................................................................................................................................................................................................................។ ៣. ប្រសិនបើខ្ញុំស្តាប់តាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ? ..................................................................................................................................................................................................................។ សេចក្តីអធិស្ឋាន ..................................................................................................................................................................................................................។
