សូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡិម ទំនុកដំកើង 122:1-9 02 July 2026

១ កាលគេនិយាយមកខ្ញុំថា ចូរយើងចូលទៅក្នុងដំណាក់នៃព្រះយេហូវ៉ានោះខ្ញុំមានសេចក្តីអំណរអរណាស់២ ឱក្រុងយេរូសាឡិមអើយជើងយើងឈរនៅខាងក្នុងទ្វាររបស់ឯងហើយ៣ យេរូសាឡិមអើយ ឯងបានសង់ឡើងដូចជាទីក្រុងដែលណែនណាន់ជាប់គ្នា៤ ជាកន្លែងដែលអស់ទាំងពូជអំបូរ គឺពូជអំបូរនៃព្រះយេហូវ៉ាគេឡើងទៅតាមទំលាប់នៃសាសន៍អ៊ីស្រាអែលដើម្បីនឹងអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា៥ ដ្បិតនៅទីនោះ មានបល្ល័ង្កតាំងឡើង សំរាប់ការវិនិច្ឆ័យគឺជាបល្ល័ង្កទាំងប៉ុន្មាននៃរាជវង្សដាវីឌ៦ ចូរអធិស្ឋាន ឲ្យក្រុងយេរូសាឡិមបានសេចក្តីសុខចុះសូមឲ្យអស់អ្នកដែលស្រឡាញ់ឯងបានសេចក្តីចំរើន ៧ សូមឲ្យមានសេចក្តីសុខនៅខាងក្នុងកំផែងឯងហើយសេចក្តីចំរើននៅក្នុងព្រះរាជវាំងរបស់ឯង៨ ព្រោះយល់ដល់ពួកបងប្អូន និងពួកមិត្រសំឡាញ់របស់អញបានជានឹងពោលឥឡូវថា សូមឲ្យមានសេចក្តីសុខនៅខាងក្នុងឯងចុះ៩ ដោយយល់ដល់ដំណាក់នៃព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នានោះអញនឹងស្វែងរកសេចក្តីល្អដល់ឯង។ ការយល់ដឹងពីអត្ថបទ បុរសអ្នកធ្វើដំណើរម្នាក់នេះមានចិត្ដរំភើបយ៉ាងខ្លាំងរហូតយកការស្រម៉ៃរបស់គាត់ធ្វើជាការពិត។គាត់រំលឹកពីបទចម្រៀងរបស់ស្ដេចដាវីឌ ហើយនិងរូបភាពរបស់គាត់ ដែលឈរនៅក្រុងយេរ៉ូសាឡិមដូចជាស្ដេចដាវីឌធ្លាប់បានធ្វើរួចមកហើយ។គាត់រំពឹងគិតថា ទីក្រុងនេះជាក្រុងដែលស្រស់ស្អាតសាងសង់ឡើងយ៉ាងល្អឥតខ្ចោះ នៅទីនោះគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់រួមគ្នាថ្វាយបង្គំព្រះជាម្ចាស់ ហើយព្រះអង្គក៍នៅគ្រប់គ្រងប្រជារាស្ដ្រព្រះអង្គនៅទីនោះដែរ តាមរយៈរាជវង្សនៃស្ដេចដាវីឌ។គាត់អធិស្ឋានសូមអោយព្រះអង្គថែរក្សាទីក្រុងនេះជារៀងរហូតហើយប្រទានពរអោយប្រជារាស្ដ្រ បានចម្រុងចម្រើន។ខ្លួនគាត់ផ្ទាល់នឹងធ្វើគ្រប់យ៉ាងដើម្បីភាពចម្រើនរុងរឿងរបស់ក្រុងនេះ។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ......................................................................................................................................................................................................................។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងធ្វើតាមទ្រង់? ......................................................................................................................................................................................................................។ ២. តើខ្ញុំអាចអនុវត្តព្រះបន្ទូលរបស់ព្រះ ក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំបានដោយរបៀបណា? ......................................................................................................................................................................................................................។ ៣. ប្រសិនបើខ្ញុំបានធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ? ......................................................................................................................................................................................................................។ សេចក្តីអធិស្ឋាន ......................................................................................................................................................................................................................។
