QT Books
រាស្ត្រដែលជាប់ជាឈ្លើយសឹក ហើយវិលមករស់នៅក្រុងយេរូសាឡិមវិញ ១របាក្សត្រ 9:10-27 29 June 2026

| ១០ ក្នុងពួកសង្ឃ នោះមានយេដាយ៉ា យេហូយ៉ារីប យ៉ាគិន ១១ អ័សារាជាកូនរបស់ហ៊ីលគីយ៉ា ដែលជាកូនរបស់មស៊ូឡាមៗ ជាកូនសាដុកៗជាកូនមេរ៉ាយ៉ូតៗ ជាកូនអ័ហ៊ីទូប ដែលជាអ្នកត្រួតត្រាក្នុងព្រះវិហារនៃព្រះ ១២ ព្រមទាំងអ័ដាយ៉ា ជាកូនយេរ៉ូហាំ ដែលជាកូនផាសហ៊ើរៗជាកូនម៉ាលគា ហើយមានម្អាសាយ ជាកូនអ័ឌីអែល ដែលជាកូនយ៉ាសេរ៉ាៗជាកូនមស៊ូឡាមៗជាកូនមស៊ីលេមីតៗជាកូនអ៊ីមមើរ ១៣ ហើយនឹងបងប្អូនគេ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ទាំងអស់មាន១៧៦០នាក់ ជាពួកមនុស្សស្ទាត់ណាស់ ក្នុងការងារខាងព្រះវិហារនៃព្រះ។១៤ ក្នុងពួកលេវី នោះមានសេម៉ាយ៉ា ជាកូនហាស៊ូប ដែលជាកូនអាសរីកាមៗជាកូនហាសាបយ៉ា ក្នុងពួកកូនចៅម្រ៉ារី ១៥ ព្រមទាំងបាកបាការ ហេរេស កាឡាល និងម៉ាថានា ជាកូនមីកា ដែលជាកូនស៊ីកគ្រីៗជាកូនអេសាភ ១៦ ហើយអូបាឌា ជាកូនសេម៉ាយ៉ា ដែលជាកូនកាឡាលៗជាកូនយេឌូថិន ហើយមានបេរេគា ជាកូនអេសា ដែលជាកូនអែលកាណា នៅភូមិទាំងប៉ុន្មាននៃពួកនថូផា។១៧ ក្នុងពួកអ្នកឆ្មាំទ្វារ នោះមានសាលូម អ័កគូប ថាលម៉ូន អ័ហ៊ីម៉ាន និងបងប្អូនគេ ឯសាលូមនេះ គាត់ជាមេគេ ១៨ ពីដើមរៀងមក អ្នកទាំងនោះតែងតែចាំទ្វារស្តេច ជាទ្វារទិសខាងកើត ពួកអ្នកទាំងនោះសុទ្ធតែជាពួកឆ្មាំទ្វារ ក្នុងពួកកូនចៅលេវី ១៩ ឯសាលូម ជាកូនកូរ៉ា ដែលជាកូនអេបៀសាប់ៗជាកូនកូរេ និងពួកបងប្អូនដែលជាជំនួរវង្សឪពុកគាត់ គឺជាពួកកូរេ គេត្រួតត្រាលើការងាររបស់ពួកឆ្មាំទ្វារនៃត្រសាល ឯពួកឰយុកោគេក៏បានត្រួតត្រាលើត្រសាលនៃព្រះយេហូវ៉ា គឺជាពួកឆ្មាំទ្វារដែរ២០ហើយពីដើមភីនេហាស ជាកូនអេលាសារ គាត់ជាអ្នកត្រួតត្រាលើគេ ព្រះយេហូវ៉ាទ្រង់បានគង់ជាមួយនឹងគាត់ ២១ ឯសាការី ជាកូនមសេលេមា គាត់ជាអ្នកឆ្មាំទ្វារនៃត្រសាលជំនុំ ២២ អស់ពួកអ្នកទាំងនេះ ដែលបានរើស ឲ្យធ្វើជាអ្នកឆ្មាំទ្វារ ទាំងអស់មាន២១២នាក់ បានរាប់គេតាមពង្សាវតារ នៅក្នុងភូមិគេទាំងប៉ុន្មាន ជាពួកអ្នកដែលដាវីឌ និងសាំយូអែល ជាអ្នកមើលឆុត បានតាំងឡើង ឲ្យធ្វើការងារនោះ ២៣ ដូច្នេះ គេ និងពួកកូនចៅគេ មានអំណាចត្រួតត្រាលើទ្វារព្រះវិហារនៃព្រះយេហូវ៉ា គឺជាត្រសាលនៃរោងឧបោសថ តាមលំដាប់វេន២៤ មានពួកឆ្មាំទ្វារ នៅគ្រប់ទាំង៤ទិស គឺខាងកើត ខាងលិច ខាងជើង និងខាងត្បូង ២៥ ឯពួកបងប្អូនគេ ដែលនៅឯភូមិគេរៀងខ្លួន ក៏ត្រូវចូលមកនៅជាមួយម្តងៗអស់៧ថ្ងៃ ២៦ ដ្បិតពួកលេវីទាំង៤នាក់ ដែលជាមេពួកឆ្មាំទ្វារ គេជាប់ធ្វើការងារគេ ហើយក៏ត្រួតលើបន្ទប់ និងលើរបស់ថ្លៃវិសេសក្នុងព្រះវិហារនៃព្រះ ២៧ គេមានទីអាស្រ័យនៅជុំវិញព្រះវិហារនៃព្រះ ដ្បិតការងារបើកទ្វាររាល់ព្រឹក នោះស្រេចនៅលើគេ ការយល់ដឹងពីអត្ថបទ គេបានរើសអោយមានអ្នកយាមព្រះវិហារក្រុងយេរ៉ូសឡិមជាថ្មីដូចជាពួកអ្នកយាមទ្វារោងឧបោសថ និងព្រះវិហារនៅសម័យចាស់ដែរ។អ្នកនិពន្ធបានកត់ត្រាការរៀបចំរបស់ស្ដេចដាវីឌ ពីពេលវេលាធ្វើការសម្រាប់ពួកអ្នកយាម និងភារកិច្ចរបស់ពួកគេនៅក្នុងព្រះវិហារនាសម័យដើម។សូម្បីក្នុងកិច្ចការប្រចាំថ្ងៃ ដូចជាការថែរក្សាសម្ភារៈក្នុងព្រះវិហារ ការដុតកំញាន គ្រឿងក្រអូប និងអាហារបរិសុទ្ធ ក៍ត្រូវបានរៀបចំ និងមើលការខុសត្រូវយ៉ាងហ្មត់ចត់បំផុតដែរ។ពួកតន្ដ្រីករ និងអ្នកចម្រៀងដែលត្រៀមខ្លួនជាស្រេចសម្រាប់បម្រើមិនថាពេលយប់ ឬពេលថ្ងៃ ពួកនេះបានរស់នៅក្នុងអាគារមួយចំនួនរបស់ព្រះវិហារ។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ .........................................................................................................................................................................................................។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលតាមទ្រង់។ .........................................................................................................................................................................................................។ ២. ប្រសិនបើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយតើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ? .........................................................................................................................................................................................................។ សេចក្តីអធិស្ឋាន .........................................................................................................................................................................................................។ |
