QT Books
កុលសម្ព័ន្ធលេវី ១របាក្សត្រ 6:1-30 20 June 2026

| ១ ឯកូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី ២ កូនរបស់កេហាត់ គឺអាំរ៉ាម យីតសារហេប្រុន និងអ៊ូស៊ាល ៣ កូនអាំរ៉ាម គឺអើរ៉ុន ម៉ូសេ និងម៉ារាម ឯកូនចៅរបស់អើរ៉ុន គឺណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ ៤ អេលាសារបង្កើតបានភីនេហាសៗបង្កើតអ័ប៊ីសួរ៥ឯអ័ប៊ីសួរបង្កើតប៊ូកគីៗបង្កើតអ៊ូស៊ី ៦ អ៊ូស៊ីបង្កើតសេរ៉ាហ៊ាៗបង្កើតមេរ៉ាយ៉ូត ៧ មេរ៉ាយ៉ូតបង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប ៨ ឯអ័ហ៊ីទូបក៏បង្កើតសាដុកៗបង្កើតអ័ហ៊ីម៉ាស ៩ អ័ហ៊ីម៉ាសបង្កើតអ័សារាៗបង្កើតយ៉ូហាណាន ១០ យ៉ូហាណានបង្កើតអ័សារា (គឺលោកនោះឯងដែលធ្វើការងារជាសង្ឃនៅក្នុងព្រះវិហារដែលសាឡូម៉ូនបានស្អាង នៅក្រុងយេរូសាឡិម)១១ឯអ័សារាក៏បង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប១២អ័ហ៊ីទូបបង្កើតសាដុកៗបង្កើតសាលូម១៣សាលូមបង្កើតហ៊ីលគីយ៉ាៗបង្កើតអ័សារា ១៤ អ័សារាបង្កើតសេរ៉ាយ៉ាៗបង្កើតយេហូសាដាក ១៥ យេហូសាដាកក៏ទៅជាឈ្លើយ ក្នុងកាលដែលព្រះយេហូវ៉ាបានដឹកនាំពួកយូដា និងពួកក្រុងយេរូសាឡិមទៅ ដោយព្រះហស្តនៃនេប៊ូក្នេសា។ ១៦ កូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី ១៧ ហើយឈ្មោះពួកកូនគើសុន គឺលិបនី និងស៊ីម៉ាយ ១៨ ឯកូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល ១៩ កូនរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី នេះជាគ្រួទាំងប៉ុន្មាន របស់ពួកលេវី តាមជំនួរវង្សនៃឰយុកោគេ ២០ ខាងឯគើសុន នោះបង្កើតបានលិបនីៗបង្កើតយ៉ាហាតៗបង្កើតស៊ីម៉្មា ២១ ស៊ីម៉្មាបង្កើតយ៉ូអាៗបង្កើតអ៊ីដោៗបង្កើតសេរ៉ាសៗបង្កើតយាតរ៉ាយ ២២ ឯកូនចៅរបស់កេហាត់ គឺលោកបង្កើតអ័មីន៉ាដាប់ៗបង្កើតកូរេ កូរេបង្កើតអាស់ស៊ា ២៣ អាស់ស៊ាបង្កើតអែលកាណា អែលកាណាបង្កើតអាស់ស៊ាៗបង្កើតអេបៀសាប់ៗបង្កើតអាស់ស៊ា ២៤ អាស់ស៊ាបង្កើតថាហាតៗបង្កើតអ៊ូរាល អ៊ូរាលបង្កើតអ៊ូស៊ីយ៉ាៗបង្កើតសូល ២៥ ឯកូនអែលកាណា គឺអ័ម៉ាសាយ និងអ័ហ៊ីម៉ូត ២៦ ឯអែលកាណានេះ គាត់មានកូន គាត់បង្កើតបានសូផាយៗបង្កើតណាហាត់ ២៧ ណាហាត់បង្កើតអេលាបៗបង្កើតយេរ៉ូហាំៗបង្កើតអែលកាណា ២៨ ឯកូនរបស់សាំយូអែល គឺវ៉ាសនី ជាកូនច្បង រួចអ័ប៊ីយ៉ា ២៩ ឯកូនចៅម្រ៉ារី គឺម៉ាសលីៗបង្កើតលិបនីៗបង្កើតស៊ីម៉ាយៗបង្កើតអ៊ូសា ៣០ អ៊ូសាបង្កើតសាំម៉ាៗបង្កើតហាគីយ៉ាៗបង្កើតអ័សាយ៉ា។ ការយល់ដឹងពីអត្ថបទ លោកលេវីមានកូនប្រុសបីនាក់គឺ គើសុន កេហាត់ និងម្រ៉ារី។ដើមកំណើតពួកសង្ឃ អ៊ីស្រាអែលចាប់ផ្ដើមពីលោកអ៊ឺរ៉ុនដែលជាកូនចៅជំនាន់ក្រោយរបស់លេវីតាមរយៈលោកកេហាត់។ចាប់តាំងពីពេលនោះមក កូនចៅជំនាន់ក្រោយរបស់លោកអ៊ើរ៉ុនទាំងអស់បានក្លាយទៅជាពួកសង្ឃ ដោយគ្មានពូជពង្សណាទៀតអាចធ្វើបានទេ។នេះមានន័យថា ពួកលេវីត្រូវគេបែងចែកជាបួនក្រុម ពួក កេហាត់ជាសង្ឃ ពួក កេហាត់មិនមែនជាសង្ឃ ពួក គើសុននិងពួក ម្រ៉ារី។ អ្នកសរសេរព្រះគម្ពីររបាក្សត្រនេះបានចាប់ផ្ដើមពីខ្សែស្រឡាយជាសង្ឃរបស់អ៊ើរ៉ុន តាមរយៈកូនប្រុសគាត់ឈ្មោះអេលាសារ ហើយបន្ដដល់ជំនាន់ដែលត្រូវគេចាប់យកទៅធ្វើជាឈ្លើយ។គាត់បន្ដរៀបរាប់ពីសាវតារបស់គើសុន ពួក កេហាត់ដែលមិនមែនជាសង្ឃ និងពួកម្រ៉ារី។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ .................................................................................................................................................................................................................។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ ខ្ញុំនឹងធ្វើតាមបង្គាប់ទ្រង់? .................................................................................................................................................................................................................។ ២. ប្រសិនបើកូនបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ? .................................................................................................................................................................................................................។ សេចក្តីអធិស្ឋាន .................................................................................................................................................................................................................។ |
